កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង ​Sinovac ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស ​នៅ​ថ្ងៃទី​១៧ ​មេសា​ខាងមុខនេះ

2021/04/27 09:59:58 am        418


ភ្នំពេញ ៖ ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល តាមរយៈ​បណ្តាញ BTV ព័ត៌មាន ​បញ្ជាក់ថា ​ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Sinovac ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស​ បន្ថែមទៀត ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បន្តថា វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស នឹង​មកដល់​កម្ពុជា ​នៅ​ថ្ងៃទី​១៧ ​មេសា​ខាងមុខនេះ ប្រសិនបើ​មិន​មាន​ការប្រែប្រួល នៃ​ការ​ដឹកជញ្ជូន​នោះទេ​។ សព្វ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​កំពុង​ធ្វើការ​មួយ​ដំណាក់​ទៀត ទៅតាម​ការអនុវត្ត​ការសម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នឹងធ្វើ​ការបែងចែក​ឲ្យ​បាន​សមស្រប ​ជាពិសេស​យើង​ចង់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ​ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​មន្រី្ត​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ មិនមែន​យើង​បោះបង់ចោល​ខេត្ត​ផ្សេងៗ​នោះទេ ​ដោយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចង់​មក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ មាន​ចំនួន​ច្រើន ទន្ទឹម​នឹងនោះ ​ជន​ដែល​ខិតខំ​បំផ្លិចបំផ្លាញ នូវ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ​ នៅតែ​បន្ត ក៏ប៉ុន្តែ​លទ្ធផល​ដែល​យើង​បាន​ទទួល​មកដល់​បច្ចុប្បន្ន​នេះ បង្ហាញ​យ៉ាង​ច្បាស់​ទៅដល់​ក្រុម​ទាំងនោះ​ ឲ្យ​ជន​ទាំង​អស់នោះ​ឃើញ​ឲ្យ​ច្បាស់​ថា ទោះបីជា​អ្នកឯង​ខិតខំ​បំប៉ោង​​យ៉ាងណាក៏ដោយ បំផ្លើស​យ៉ាងណាក៏ដោយ​ ក៏​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែមាន​ជំនឿ​ទុកចិត្ត​ជឿជាក់​ទៅលើ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ​នៅតែមាន​ជំនឿ​ទុកចិត្ត​ទៅលើ​វ៉ាក់សាំង​កូ​វីដ​-១៩ ​បើទោះបីជា​វ៉ាក់សាំង​នោះ​ផលិត​នៅ​ប្រទេស​ណាក៏ដោយ ​ក៏​ផលិតផល​នេះ វា​នៅតែ​ជា​ផលិត​ផល វា​នៅតែ​ជា​វ៉ាក់សាំង​កូ​វីដ​-១៩ ​ដែលមាន​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ ​និង​សម្រាប់​បុគ្គល ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​វិវត្តន៍​ទៅរក​ភាព​ធ្ងន់ធ្ងរ ​នៅពេលដែល​មានការ​វៃ​លុក​ពី​វីរុស​កូ​វីដ​-១៩ ចូលទៅក្នុង​សរីរាង្គ​របស់​បុគ្គល ​ហើយ​កាត់បន្ថយ​បាន​អត្រា​ឈឺ​ អត្រា​ចូល​សម្រាក​ពេទ្យ ​ហើយក៏​ដូចជា​អត្រា​មរណៈភាព​ ដែល​បណ្តា​ប្រទេស​នៅ​លើ​សកលលោក​មួយ​ចំនួន​បាន​អនុវត្តន៍ និង​សិក្សា​ទៅ រកឃើញថា ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ ដូច្នេះ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅតែ​បន្តដំណើរ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ ប៉ុន្តែ​ធ្វើតាម​ដំណាក់កាល អាស្រ័យ​ទៅលើ​ចំនួន​វ៉ាក់សាំង​ដែល​យើង​មាន​៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm