ពលរដ្ឋរងគ្រោះទឹកជំនន់នៅពោធិ៍សាត់ រំភើបយ៉ាងខ្លាំងក្រោយទទួលបានអង្ករ១០០តោនពីសម្តេចតេជោ ហ៊ុន សែន

2022/10/18 11:27:18 pm        115

ពោធិ៍សាត់ ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទឹកទន្លេ បង្កអោយខូចខាតទ្រពសម្បត្តិ ស្រែចំការ បណ្តាលអោយប៉ះពាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អង្ករចំនួន១០០តោន​តាមរយៈ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ អោយធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះអោយបានឆាប់រហ័ស ជាបន្ទាប់ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ។

ក្រោយពីទទួលបាន អង្ករចំនួន១០០តោនភ្លាមពីសម្តេចទាំងទ្វេ ឯកឧត្តម ស៊ុយ សែម រួមនិងក្រុមការងារបានពិភាក្សា​ដោយបែងចែក​អង្ករ​ចំនួន៥០តោន​ទៅ​ស្រុកកណ្តៀង​ និង៥០តោនទៀតទៅស្រុកបាកាន ព្រោះស្រុកទាំង២នេះរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេក្នុងខេត្តពោធិ៍សាត់ ដែលទាមទាអោយមានការជួយជាបន្ទាប់ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាព ។

ជាក់ស្តែង នាថ្ងៃទី១៨ តែតុលា នេះក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមឃុំនីមួយៗ ក្នុងស្រុកបាកាន បាននាំយកអំណោយអង្ករ៥០តោន រួមនិងអំណោយបន្ថែមពី ឯកឧត្តម ស៊ុយ សែម និង លោកជំទាវ មានមី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ចែកជូនប្រជាពលរដ្ឋតាមបណ្តាលឃុំចំនួន៦ ក្នុងស្រុកបាកាន ដែលរងផលប៉ះពាលដោយទឹកជំនន រួមមានឃុំស្នាមព្រះ ឃុំអូរតាប៉ោង ឃុំមេទឹក ឃុំបឹងបត់កណ្តោល ឃុំស្វាយដូនកែវ និងឃុំរំលេច សរុបប្រជាពលរដ្ឋចំនួន ១២៧០គ្រួសារ ។

ក្រោយទទួលបានអំណោយ ប្រជាពលរដ្ឋដែលកំពុងមានជីរវភាពខ្វះខាត ដោយសារតែទឹកជំនន់ បានសម្តែងក្តីរំភើបយ៉ាងខ្លាំង រហូតខ្លះអួលដើម-ក ខ្លះស្រក់ទឹកភ្នែក ចំពោះការទទួលបានការយកចិត្តទុកដាក់ពីសម្តេច ហ៊ុនសែន និង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ។

បើតាមការបញ្ជាក់របស់លោក ផាយ ឡេង អភិបាលស្រុកបាកាន បានអោយដឹងថា ក្នុងចំណោមឃុំទាំង៩ក្នុងស្រុកបាកាន មានឃុំចំនួន៦ស្មើរនិង៤៤ភូមិ បានរងផលប៉ះពាលដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ធ្វើប៉ះពាលដល់ស្រែចំការប្រជាពលរដ្ឋចំនួនប្រមាណ៣៦០០ហិកតា ក្នុងនោះខូចខាតទាំងស្រុងមិនអាចស្រោចស្រង់បានវិញមានចំនួនប្រមាណ១២០០ហិកតា ហើយធ្វើអោយខូចខាតផ្លូវ ចំនួន១៤ខ្សែ មានប្រវែងសរុបប្រមាណ៩០០០ម៉ែត្រ លិចសាលារៀនចំនួន៨ទីតាំងក្នុងនោះសាលាចំនួន៥បានផ្អាក់ការសិក្សាជាបណ្នោះអាសន្ន លិចវត្តអារាមចំនួន៤ និងលិចវិហារឥស្លាមចំនួន១ ហើយលិចលង់ផ្ទះប្រជាពលរដ្ឋធ្ងនធ្ងរជិត៤០០ខ្នងផ្ទះ ៕អត្ថបទ ៖ ពៅ ភារុណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm