​កម្ពុជា និង​ដៃគូ ជួប​គ្នា​ពិភាក្សា​រក​ចំណុច​ខ្វះខាត និង​ពង្រឹង​ការ​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ

2022/10/18 05:40:11 pm        726

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ជួបពិភាក្សា​ជាមួយ​អង្គការ​ដៃគូ​នានា មាន​អង្គការ​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត ដើម្បី​ពង្រឹង​ការ​ផ្ដល់​អាហារូបត្ថម្ភ ដល់​កុមារ​នៅ​តាម​ជនបទ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ជំងឺ​មួយ​ចំនួន ចំពោះ​កុមារ​ទាំងអស់នោះ ។​

​ក្នុង​សិក្ខាសាលា​ស្តីពី “​ការធ្វើការ​រួមគ្នា​បំពេញ​កង្វះខាត​ផែនការ​សកម្មភាព​សក​ល ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ស្គមស្គាំង​របស់​កុមារ​” នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ មានប្រសាសន៍ថា វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​ជាដើម​។​

​ឯកឧត្តម​បន្តថា ប្រសិនបើ​គ្មាន​ការ​យកចិត្តទុកដាក់​លើ​សុខភាព សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នោះទេ ផល​លាភ​ដែល​បានមកពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នឹងត្រូវ​ធ្លាក់ចុះ ដោយសារ​ការខាតបង់​ដែល​មិន​អាច​មើលរំលង​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​បន្ទុក​ចំណាយ​លើ​ការថែទាំ និង​ព្យាបាល​ជំងឺ​មិនឆ្លង​នានា ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ជាដើម​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមថា ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នេះ ទើប​ភាគី​ពាក់ព័ន្ធ រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​នេះ គោលបំណង​កៀរគរ​ថវិកា ដើម្បី​ពន្លឿន​វឌ្ឍនភាព​នៃ​ការ​បង្ការ ការព្យាបាល​ភាពស្គម​ស្គាំង​របស់​កុមារ និង​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ ដើម្បី​រួមគ្នា​លើកកម្ពស់​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។

​ជាមួយ​នេះ​ ឯកឧត្តម យឹម ឆៃលី បាន​អំពាវនាវ​ភាគី​ពាក់ព័ន្ធ ចូលរួម​សហការ​ជាមួយ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បង្កើន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា កៀរគរ​ធនធាន​ពី​ប្រភព​នានា អនុវត្ត​នូវ​ផែនការ​សកម្មភាព​អាទិភាព​ក្នុង​ផែនទី​បង្ហាញ​ផ្លូវ ស្តីពី​ផែនការ​សកម្មភាព​សក​ល ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ស្គមស្គាំង​របស់​កុមារ​, យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ លើក​ទី​២ ឆ្នាំ​២០១៩-២០២៣ និង​ឯកសារ​គតិយុត្តិ​នានា​។​

​គួរ​បញ្ជាក់ថា កាលពី​២០​ឆ្នាំមុន កម្ពុជា​ជា​ប្រទេស​មាន​បញ្ហា​អសន្តិសុខ​ស្បៀង តែ​បច្ចុប្បន្ន បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ពិន្ទុ​សន្ទទស្សន៍ នៃ​ភាពអត់ឃ្លាន​សកល​បាន​ធ្លាក់​ចុះមក​ត្រឹម​២០.៦% នៅ​ឆ្នាំ​២០២០ និង​បញ្ហា​ក្រិស​ក្រិន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បាន​ធ្លាក់ចុះ​ពី​៥០% នៅ​ឆ្នាំ​២០០០ មក​ត្រឹម​២២% នៅ​ឆ្នាំ​២០២២ ៕ អត្ថបទ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am