
ប្រតិបត្តិករនុយក្លេអ៊ែរអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទថា ការផ្លោងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី បានកាត់ផ្តាច់ថាមពលជាថ្មីម្តងទៀតនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតក្នុងចំណោមចំណុចដ៏គួរឲ្យព្រួយបារម្ភបំផុតនៃជម្លោះនៅក្នុងប្រទេសមួយនេះ ចាប់តាំងពីការវាយលុករបស់រុស្ស៊ី ។
រោងចក្រនុយក្លេអ៊ែរមួយនេះ ដែលជារោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ត្រូវការថាមពលសម្រាប់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗ ហើយពេលដែលការផ្លោងគ្រាប់កាំភ្លើងធំ កាត់ផ្តាច់ខ្សែផ្គត់ផ្គង់ រោងចក្រមួយនេះ បង្ខំចិត្តប្រើប្រាស់ម៉ាស៊ីនភ្លើង៕
