ការ​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ធ្វើ​ការបះបោ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ គឺជា​អំពើ​ខុសច្បាប់​

2022/10/19 01:16:27 am        687

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក គឹម វណ្ណា នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​អគ្គបញ្ជាការ បាន​លើក ឡើង​ថា ការ​ញុះញុង​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ធ្វើ​ការបះបោ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​អំពើ​ខុសច្បាប់ ដែល​ត្រូវតែ​ប្រឆាំង​ដាច់ខាត និង​ថ្កោលទោស​យ៉ាង​ដាច់​អា​ហ​ង្កា​រ ចំពោះ​ទណ្ឌិត​សម រង្ស៊ី មេក្រុម​ឧទ្ទាម​ជា​ពូជ​ក្បត់ជាតិ​។

​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្ទៃក្នុង ទ្រឹស្ដី​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​វិទ្យាសាស្ត្រ​យោធា នៅ​អគ្គបញ្ជាការដ្ឋាន នៅថ្ងៃនេះ ឧ​ត្ត​ម​សេនីយ៍​ឯក គឹម វណ្ណា បាន​លើកឡើងថា សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​មគ្គទេសក៍​ឯកនៃ​នយោបាយ​ឈ្នះ ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ ធ្វើឱ្យមានការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃនេះ ដែល​នេះ​ជា​គុណបំណាច់​ដ៏​ធំធេង​។

ឯកឧត្តម បាន​រំលឹក​អំពី​តម្លៃ​នៃ​សន្តិភាព ដោយ​សង្កត់ធ្ងន់​ទៅលើ​ការលះបង់​ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​សង្គ្រោះ និង​រំដោះជាតិ​ប្រជាជន​ពីរ​បប​ខ្មែរ​ក្រហម ដូច្នេះ​ត្រូវ​រួបរួមគ្នា​ទាំង​ស្មារតី និង​ឆន្ទៈ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​បច្ចាមិត្ត​លើ​គ្រប់​សមរភូមិ មិនត្រូវ​ចាញ់​ឧបាយកល​ញុះញង់​របស់​សមាសភាព​ឧទ្ទាម​មួយ​ក្តាប់​តូច ដែលមាន​បំណង​ចង់​បំផ្លិចបំផ្លាញ និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​តាម​គ្រប់​រូបភាព។​

​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ជំរុញ​ឲ្យ​យោធិន​ទាំងអស់ ត្រូវ​ប្ដេជ្ញា​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សុខសន្តិភាព​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​នូវ​រាល់​គោលនយោបាយ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​រក្សា​ការពារ​សន្តិភាព សុខដុមរមនា​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ។

​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ផ្ដាំផ្ញើ​ដល់​យោធិន​គ្រប់រូប ត្រូវ គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ​ដែល​បានប្រគល់​ជូន គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​រដ្ឋ​។ ត្រូវ​យកចិត្តទុកដាក់​ពង្រឹងកម្លាំង​ឲ្យ​បានល្អ និង​ប្រើប្រាស់​ធនធានមនុស្ស​ឲ្យ​បាន​សម​ស្របតាម​ការចាត់​តាំង ក្នុងការ​ធានាបាន​ប្រសិទ្ធភាព​ជាក់ស្ដែង​ក្នុងការ​បំពេញភារកិច្ច ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន និង​សកម្មភាព​ចូលរួម​រៀនសូត្រ​បន្ថែមទៀត ឲ្យ​បាន​ត្រឹមត្រូវ លើកកម្ពស់​ស្មារតី​គ្រប់គ្រង​ថែរក្សា​សម្ភារ​បរិក្ខារ គ្រឿង​បំពាក់​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​ប្រើប្រាស់​បានយូរ​អង្វែង​។ ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​រួមចំណែក​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​ជំរុញ​ការងារ​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ខ្លាំងក្លា និង​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​៕ ​អត្ថបទ​៖ ឆៃ សំ​អូន​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm