រដ្ឋាភិបាលជប៉ុន បានប្រកាសពីការបង្កើនទណ្ឌកម្មមកលើកូរ៉េខាងជើង ដោយបង្កកអចលនទ្រព្យរបស់អង្គភាព ចំនួន ៥ដែលពួកគេអះអាងថា បានជាប់ពាក់ព័ន្ធនឹងការផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោក Hirokazu Matsuno គឺជារដ្ឋលេខាធិការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូថា វិធានការចុងក្រោយ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីជប៉ុននាថ្ងៃអង្គារនេះ៕