ស្ថានីយ៍ហ្គាស់ បន្តបិទ មន្ទីរពេទ្យកាត់បន្ថយសេវាកម្មរបស់ខ្លួន ហើយវិស័យធុរកិច្ច រួមទាំងធនាគារ និងហាងលក់គ្រឿងទេស បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ ខណៈដែលមនុស្សនៅទូទាំងប្រទេស អស់ប្រេងប្រើប្រាស់។ ស្ថានភាពនៅក្នុងប្រទេសហៃទី កាន់តែយ៉ាប់យ៉ឺនខ្លាំងថែមមួយកម្រិតទៀត ដោយសារការរីករាលដាលឆ្លង ជំងឺអាសន្នរោគ កាលពីពេលថ្មីៗនេះ ក្នុងនោះ មនុស្សរាប់ពាន់នាក់ បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានស្លាប់៕
