យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់នៅតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅទីក្រុង Yeyskក្នុងសមុទ្រ Azov ក្រោយខូចម៉ាស៊ីន បណ្តាលឲ្យមនុស្សយ៉ាងហោច ១៣នាក់ស្លាប់ ក្នុងនោះ មនុស្ស ៣នាក់ ក្នុងចំណោមពួកគេ បានស្លាប់ ពេលលោតពីលើជាន់លើអគារផ្ទះល្វែងកម្ពស់ ៩ជាន់ ដើម្បីគេចចេញពីអណ្តាតភ្លើង។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះចម្បាំង Su-34 បានធ្លាក់នៅទីក្រុងកំពង់ផែ Yeysk បន្ទាប់ពីម៉ាស៊ីនមួយឆាបឆេះជាអគ្គិភ័យ ពេលចុះចតអំឡុងបេសកកម្មហ្វឹកហាត់៕