ប្រទេសចិន បានចេញសេចក្តីប្រកាសអាសន្នកម្រិតមធ្យម និងបានបញ្ជាឲ្យទូកនេសាទទាំងអស់ចូលកំពង់ ពេលដែលព្យុះទីហ្វុង Nesat បោកបក់ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង ហើយគេរំពឹងទុកថា វានឹងបង្កប៉ះពាល់ដល់តំបន់ជាច្រើន ជាមួយនឹងសន្ទុះខ្យល់បក់ ខ្លាំង និងព្យុះភ្លៀង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។
មន្ទីរឧតុនិយមជាតិ បានរាយការណ៍ថា ពេលព្យុះ Nesat ដែលជាព្យុះទីហ្វុងទី ២០ប្រចាំឆ្នាំនេះ បោកបក់កាន់តែខិតជិតមកដល់ តំបន់ជាច្រើនរួមទាំងខេត្តក្វាងទុង និងខេត្តហៃណាន នៅភាគខាងត្បូងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង៕