រុស្ស៊ីទទួលស្គាល់​ស្ថានភាព​លំបាក​ខ្លាំង​ក្នុង​តំបន់ Kherson ខណៈ​រង​ការ​វាយ​សន្ធាប់​ពី​អ៊ុយ​ក្រែ​ន​

2022/10/19 05:37:48 pm        662

​រុស្ស៊ី៖ មេបញ្ជាការ​កង​ទ័ពរ​បស់​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និយាយថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Kherson ភាគខាងត្បូង​លំបាក​ខ្លាំងណាស់ ហើយ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ជម្លៀស​ចេញ​។​ ​ថ្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ លោក​ឧត្ដមសេនីយ៍ Sergei Surovikin បាន​និយាយ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រើ​រ៉ូ​កែ​ត Himars បាន​បាញ់​ចំ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​លំនៅឋាន​របស់​ទីក្រុង​នេះ។

​លោក​ថា ទាហាន​រុស្ស៊ី​នឹង​ធានា​ការ​ជម្លៀស​ប្រកបដោយ​សុវត្ថិភាព​របស់​ប្រជាជន​នៅ​ទីក្រុង Kherson​។ ការ​ទទួល​ស្គាល់​ដ៏​កម្រ​របស់​លោក​លើ​បញ្ហា​ធំៗ ត្រូវ​បាន​បន្ទរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​តំបន់។ មន្ត្រី​ប្រចាំ​តំបន់​លើក​បន្តុប​ដោយ​រុស្ស៊ី លោក Kirill Stremousov បាន​ព្រមាន​ប្រជាជន​តំបន់ Kherson​ ថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ ទាហាន​អ៊ុយ​ក្រែ​ន​នឹង​បើក​ការវាយប្រហារ​មកលើ​ទីក្រុង​នេះ​។ ​លោក​បាន​និយាយ​នៅ​លើ​សារ Telegram ថា សូម​ស្ដាប់​សម្ដី​របស់ខ្ញុំ​ឲ្យ​បាន​ច្បាស់ ខ្ញុំ​កំពុង​និយាយ​ពី​ការ​ជម្លៀស​ចេញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បាន​បន្ថែម​ប្រជាពលរដ្ឋ​នៅ​លើ​ច្រាំង​ខាង​លិច​នៃ​ទន្លេ Dnieper ដែល​អ៊ុយ​ក្រែ​ន​ហៅថា Dnipro ប្រឈម​ហានិ​ភ័យ​ខ្លាំង​បំផុត​។​ Kherson គឺជា​ទីក្រុង​ធំ​ដំបូង​ដែល​បាន​ធ្លាក់​ចូល​ដៃ​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើម​យក​មកវិញ​បន្តិច​ម្ដងៗ​ក្បែរ​តំបន់​នេះរយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ។ ពួកគេ​បាន​រុល​ចូល​ចម្ងាយ ៣០គីឡូ​ម៉ែត្រ​ភាគ​ខាងត្បូង​តាម​បណ្ដោយ​ទន្លេ Dnieper ដោយ​គំរាម​ឡោមព័ទ្ធ​ទាហាន​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm