អ្នកជំនាញ​និយាយថា លោកស្រី Truss ប្រឈមមុខ​ការព្យាយាម​ដើម្បី​បន្ត​កាន់តំណែង​

2022/10/19 06:45:48 pm        515

​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេសលោកស្រី Liz Truss បាន​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ដ៏​តានតឹង​មួយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការលុបចោល​ស្ទើរតែ​ទាំង​អស់នៃ​ការកាត់បន្ថយ​ពន្ធ​តាម​ផែនការ​។ សមាជិក​ជាច្រើន​នៃ​គណបក្ស​អភិរក្សនិយម​របស់លោក​ស្រីបច្ចុប្បន្ននេះ​កំពុង​និយាយថា ​ពួកគេ​នឹង​បោះឆ្នោតឱ្យលោក Rishi Sunak អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​កាលពីពេល​ថ្មីៗ​នេះ​។

ស្ថិតក្រោម​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​តានតឹង លោកស្រី Truss កាលពី​សប្តាហ៍​មុន​បាន​ដក​សម្ព័ន្ធមិត្ត​របស់លោក​ស្រីគឺ​លោក Kwasi Kwarteng ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ ដោយ​ដាក់ជំនួស​ដោយ​លោក Jeremy Hunt ជា​គណៈរដ្ឋមន្ត្រី​ជើងចាស់​មួយរូប​ដែល​ស្ថិត​នៅក្រៅ​សៃ​វៀន​តាំងពី​ឆ្នាំ២០១៩ មក​។​ ​កាលពី​ថ្ងៃ​ចន្ទលោក Jeremy Hunt បាន​លុបចោល​ផែនការ​កាត់​ពន្ធ​ស្ទើរតែ​ទាំងអស់​តាម​ផែនការ​របស់លោកស្រី​ Truss រួម​ជាមួយនឹង​គោលនយោបាយ​ថាមពល​ដ៏​លេចធ្លោ​របស់លោក​ស្រី និង​ការ​សន្យាថា​ នឹង​គ្មាន​ការ​កាត់​ការចំណាយ​សាធារណៈ​ទៀតឡើយ​។​ ​លោក Jill Rutter អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ​ស្រាវជ្រាវ​ឯករាជ្យ​ចក្រភព​អង់គ្លេសបាន​ចោទ​សួរថា ​តើ លោកស្រី ​Truss មាន​ភាព​ធន់​គ្រប់គ្រាន់​ដែ ​ឬទេ​ ដើម្បី​បន្តដំណើរ​បន្ទាប់ពី​បានទទួល​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពិតប្រាកដ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។

​លោក Rutter និយាយថា ​សំនួរ​របស់​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃស្អែក ​នឹង​ក្លាយជា​ការសាកល្បង​ដ៏​ធំ​មួយទៀត​សម្រាប់​លោកស្រី​។ ការសាកល្បង​ពី​របៀប​ដែល​លោកស្រី​អាចដឹកនាំ​គណបក្ស និង​ថា​តើ​វា​ពិតជា​អាចទៅរួច​ ឬទេ​សម្រាប់​លោកស្រី​ក្នុង​ការបន្ត​តំណែង​។ ទោះជា​យ៉ាងណា លោក ​Rutter បាន​និយាយថា ​សមាជិក​មួយចំនួន​របស់​គណបក្ស​លោកស្រី​ប្រហែលជា​ចង់ឃើញ​លោកស្រី​បន្ត​កាន់តំណែង ខណៈ​ប្រទេស​នេះ​ជួបប្រទះ​រឿង​លំបាក​ជាច្រើន​ដូចជា​តម្លៃ​ថាមពល និង​អតិផរណា​ហក់​ឡើង​ខ្ពស់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm