Messi ថា​ ប្រេ​ស៊ី​ល និង​បា​រាំងជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក World Cup

2022/10/19 07:35:38 pm        156

​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​និយាយថា ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង និង​ប្រេ​ស៊ី​ល​គឺជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក World Cup 2022 នៅ​កាតា​ខែក្រោយ​នេះ​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​និយាយប្រាប់​ទូរទស្សន៍ DIRECTTV Sports ថា ​បារាំង ប្រេ​ស៊ី​ល អាល្លឺម៉ង់ អង់គ្លេស និង​អេ​ស្ប៉ា​ញ តែងតែ​ជា​បេក្ខភាព​ដែល​គេ​គិតថា​ឈ្នះ​ជើងឯក តែ​បារាំង និង​ប្រេ​ស៊ី​លមិន​ខុសគ្នា​ឡើយ ពួកគេ​មាន​កីឡាករ​ដែលមាន​បទពិសោធ​ច្រើន និង​បាន​លេង​ជាមួយគ្នា​រយៈពេល​ច្រើន​ដែរ​។ ​ការលើកសរសើរ​ក្រុម​ទាំងពីរ​ខាង​លើ​បែបនេះ Messi ក៏​មិនបាន​និយាយ​ពី​ក្រុម​របស់ខ្លួន​ដែរ ស្រប​ពេលដែល​អា​ហ្ស​ង់​ទីន​កំពុង​លេង​មិន​ចាញ់​សោះ ៣៥ប្រកួត​ជាប់​គ្នា​។

​​មជ្ឈដ្ឋាន​អ្នកវិភាគ​បាល់ទាត់​ជាច្រើន បានចាត់ទុក​អា​ហ្ស​ង់​ទីន​ជា​បេក្ខភាព​ឈានមុខ​គេ​មួយ​ដែរ​ ក្នុង​ការ​ប្រជែង​ជើងឯក World Cup ឆ្នាំនេះ បន្ទាប់ពី​ស្ថិតិ​ឈ្នះ ៣៥ប្រកួត​ជាប់​គ្នា បូករួម​ទាំង​ឈ្នះ​ជើងឯក Copa America ឆ្នាំមុន​ដោយ​យកឈ្នះ​ប្រេ​ស៊ី​ល​ផងដែរ​។ ​តែ​អា​ហ្ស​ង់​ទីន​ក៏​ប្រឈម​នឹង​បញ្ហា​របួស​កីឡាករ​ដែល​អាច​អវត្តមាន​ពី World Cup ផងដែរ​រួមមាន Angel Di Maria និង Paulo Dybala​។ ​អា​ហ្ស​ង់​ទីន​ស្ថិតក្នុង​ពូ​ល C ដែល​នឹងត្រូវ​ជួប​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា មុន​បន្ត​ជួប​ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm