បណ្តាញស្ត្រីដើម្បីសន្តិភាពអន្តរជាតិ និងពលរដ្ឋថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាល

2022/10/19 01:45:33 pm        518

ភ្នំពេញ៖ គណៈកម្មាធិការស្ត្រីដើម្បីសន្តិភាពអន្តរជាតិប្រចាំនៅកម្ពុជា ​និងពលរដ្ឋ បានលើកឡើង​ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែល​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ​ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ប្រាស់​ចាក​ពីរដ្ឋធម្មនុញ្ញ។

ប្រធានគណៈកម្មាធិការស្ត្រីដើម្បីសន្តិភាពអន្តរជាតិប្រចាំនៅកម្ពុជា ​លោកស្រី ហូយ សុជីវណ្ណនី បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែតុលានេះថា ​ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ​ពីក្រៅប្រទេស ដែល​ឱ្យកងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ ​ងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជា​សម្តីដែលមានចេតនាចង់ឲ្យបណ្តាអ្នកគាំទ្រខ្លួន ​បង្ករបាតុភាពអសន្តិសុខ​ បំផ្លាញសុខសន្តិភាព បំផ្លាញការរស់នៅភាពសុខស្រួល និងការប្រកបរបររកស៊ីនានារបស់ប្រជាពលរដ្ឋនៅកម្ពុជា ។

ជាមួយគ្នា ​អាជីវករលក់ដូរនៅតាមផ្សារ ​បានចាត់ទុកទណ្ឌិត សម រង្ស៉ី ថាជាអ្នកនយោបាយ​ប្រជាភិថុតិ ដែលមានតែស្រមោល ​ហើយការអំពាវនាវរបស់បុគ្គលរូបនេះ រឹតតែជំរុញ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ​មិនពេញចិត្តកាន់ខ្លាំងថែមទៀត ​ចំពោះគំនិតទុច្ចរិតនយោបាយពិតប្រាកដ​របស់​ជនក្បត់ជាតិរូបនេះ។

ជុំវិញការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងកម្លាំងប្រដាប់អាវុធ​ងើបឡើងប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​ជាថ្មីម្តងនេះ ​ត្រូវបានសម្តេចតេជោ ​ហ៊ុន សែន​ ចាត់ទុកថា ជា​ទង្វើផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ​និងរដ្ឋធម្មនុញ្ញ ​ហើយសម្តេច​បានហៅ​បុគ្គលរូបនេះថា ជាពូជក្បត់ជាតិ​បីជំនាន់។

សម្តេចតេជោ ថែមទាំង​ប្រកាស​នូវគោលការណ៍​ម៉ឺងម៉ាត់​កម្ចាត់ចោល​នូវ​មនោគមវិជ្ជា​នយោបាយ​ជ្រុល​និយមរបស់ពូជក្បត់ជាតិនេះផងដែរ។ ការលើកឡើងរបស់​សម្តេចតេជោ ​បែបនេះ នៅ​ក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ​កាលពីថ្ងៃទី ១៧ ខែតុលា កន្លងទៅ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am