យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោន សហភាពមីយ៉ាន់ម៉ា ។
ប្រជាជនក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គ្រាប់បែកចំនួន២គ្រាប់បានផ្ទុះឡើងនៅច្រកចូលពន្ធនាគារនៅព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យបុគ្គលិកពន្ធនាគារ ៣នាក់ និងភ្ញៀវ ៥នាក់ស្លាប់ និងបណ្តាលមនុស្សយ៉ាងតិច១០នាក់ផ្សេងទៀតបានរងរបួស។
ពន្ធនាគារ Insein គឺជាពន្ធនាគារធំបំផុតរបស់សហភាពមីសយ៉ាន់ម៉ាដែលមានអ្នកទោសជិត ១០ ០០០នាក់ ភាគច្រើនជាអ្នកទោសនយោបាយ។
នៅមិនទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនេះនៅឡើយ។
