បាល់ទាត់៖ ខ្សែបម្រើក្រុមជំរើសជាតិបារាំង និងតោខៀវ Chelsea, N’Golo Kante ច្បាស់ការហើយគឺត្រូវអវត្តមានពី World Cup នៅកាតាខែក្រោយនេះ បន្ទាប់ពីទទួលការវះកាត់សរសៃពួររួចរាល់។
កីឡាករវ័យ ៣១ឆ្នាំរូបនេះបានទទួលរងរបួសអំឡុងការប្រកួតដែល Chelsea ស្មើ Tottenham Hotspur ២-២ នៅ Stamford Bridge កាលពីថ្ងៃទី១៤ ខែសីហា។ នៅក្នុងសេចក្តីជូនដំណឹងរបស់ Chelsea បានបញ្ជាក់ថា របួសរបស់ Kante ក្រោយការវះកាត់រួចត្រូវសម្រាកយ៉ាងហោចណាស់ ៤ខែ។ N’Golo Kante ដែលឈ្នះជើងឯក World Cup ២០១៨ ជាមួយក្រុមជំរើសជាតិបានហក់ចូលក្នុងបញ្ជីកីឡាកររបួសនៅក្របខណ្ឌ English Premier League ដែលត្រូវអវត្តមានពី World Cup បន្ទាប់ពី Reece James ក៏ដូចជា Diogo Jota៕
អត្ថបទ៖នាង សុភាវុធ