លោក ​Zelenskyy​៖ យាន​ដ្រូ​ន​អ៊ីរ៉ង់​នឹងមិន​ជួយ​រុស្ស៊ី​បានទេ​ ខណៈ​អាមេរិក​នឹង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​

2022/10/19 09:57:49 pm        1.0 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​ការប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​បាន​និយាយថា​ នេះ​បាន​បង្ហាញ​ពី​ការទទួលស្គាល់​របស់​វិមាន​ក្រឹម​ឡាំង​ចំពោះ​ការ​ក្ស័យធន​ផ្នែក​យោធា និង​នយោបាយ​របស់​ខ្លួន​។

លោក Zelenskyy បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់លោក​ថា ជា​យុទ្ធសាស្ត្រ វា​នឹងមិន​ជួយ​ពួកគេ​បាន​នោះទេ​។ ​វិមាន​ក្រឹម​ឡាំងបដិសេធ​មិន​បញ្ជាក់ថា ​យោធា​រុស្ស៊ី​កំពុង​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់ ​ក្នុងការ​វាយប្រហារ​រប​ស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​នោះទេ​។ លោក Zelenskyy បាន​អរគុណ​ដល់​ប្រទេស​អេ​ស្តូ​នី សម្រាប់​ការទទួលស្គាល់​ប្រទេស​រុស្ស៊ី​ថា​ជារដ្ឋ​គាំទ្រ​ភេរវកម្ម​។​ សភា​អេ​ស្តូ​នី​បានអនុម័ត​ដោយ​មាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ ​នូវ​សេចក្តីសម្រេច​ដែល​ប្រកាសថា រុស្ស៊ី​ជា​របប​ភេរវកម្ម និង​បាន​ថ្កោល​ទោស​ការដាក់បញ្ចូល​ដែនដី​អ៊ុយ​ក្រែ​ន ​ជា​ឧបសម្ព័ន្ធ​របស់​ទីក្រុង​មូ​ស្គូ​។ ​ទន្ទឹមនឹងនេះសេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បន្ត​អនុវត្ត​យ៉ាងខ្លាំង​ក្លា​នូវ​រាល់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ លើ​ការជួញដូរ​អាវុធ​រប​ស់​រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​​អ៊ីរ៉ង់​ក្នុង​ការលក់​អាវុធ​ទៅឱ្យ​រុស្ស៊ី​។​

ការលើកឡើង​របស់​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre ធ្វើឡើង ​ខណៈ​រុស្ស៊ី​បាន​បង្កើន​ការប្រើប្រាស់​មី​ស៊ី​ល និង​យាន​ដ្រូ​នដើម្បី​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ថាមពល និង​ទឹក​ដល់​ប្រជា​ជន​អ៊ុយ​ក្រែ​ន​រាប់សែន​នាក់​។ អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​កំពុង​ទទួលបាន​អាវុធ​ប្រភេទ​នេះ​រាប់ពាន់​គ្រឿង​ពី​ប្រទេស​អ៊ីរ៉ង់​។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ លោកស្រី Jean-Pierre បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ដៃគូ​របស់ខ្លួន​នៅ​ទូទាំង​តំបន់ ​ប្រឆាំង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ ហើយនឹង​បន្ត​បង្កើន​ជំនួយ​សន្តិសុខ​ដែល​មិន​ធ្លាប់មាន​ពីមុនមក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm