ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាុមក្រៅច្បាប់ និងជាពូជក្បត់ជាតិ ៣ជំនាន់ជាប់នៅក្នុងពន្ធនាគារ កំណត់អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយ អស់មួយជីវិតផងដែរ ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា។
កិច្ចសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះ ក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើ គណបក្សសង្គ្រោះជាតិនឹងបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣។
ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។


