កំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅវេលាម៉ោង៣និង១៦នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ភូមិទឹកហូត ឃុំទឹកហូត ស្រករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលបន្ទុកផែនចរាចរណ៍បានបញ្ជាក់ថា : នៅវេលាម៉ោងខាងលើ មានរថយន្តមួយគ្រឿងម៉ាកតូយូតា៤៧០ ពណ៌មាស បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ ដែលឌុបគ្នា៣នាក់ ក្នុងទិសដៅច្រាសទិសគ្នាពេញទំហឹង បណ្តាលអោយក្មេងប្រុសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុករង់ចាំចំណាត់ការតាមនីតិវិធី៕ ហុង វាស្នា





