ជំនួប​វិសាខា​ប៉ះ​អគ្គិសនី​កម្ពុជា​ត្រូវ​បាន​លើក​ពេល និង​ប្ដូរ​ទីលាន​

2021/04/27 09:59:58 am        176

​បាល់ទាត់៖ ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​៤ រវាង​ក្លិប​បាល់ទាត់​វិសាខា និង​ក្លិប​អគ្គិសនី​កម្ពុជាដែល​គ្រោង​ប្រកួត​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា​ចុង​សប្ដាហ៍​កន្លងទៅត្រូវ​បាន​ខកខាន​វិញ បន្ទាប់ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​-CNCC បាន​ប្រកាស​លើក​ពេលមុន​ការប្រកួត ១​ថ្ងៃ។​

​ជុំវិញ​ការ​ចេញ​លិខិត​កែសម្រួល​កម្មវិធី​ប្រកួត​ទាំង​តក់ក្រហល់​នេះ គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជាមិនបាន​បង្ហាញ​មូលហេតុ នាំ​ឲ្យ​ឈាន​ដល់​ការ​លើក​ពេល​ការប្រកួត​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា ដើម្បី​សម្រួល​ការប្រកួត​នេះ​ឲ្យ​ដំណើរការ​រលូន និង​ទទួល​បាន​ជោគជ័យ ទើប​មានការ​កែសម្រួល​ដូចគ្នា។​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ការប្រកួត​ជើង​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា ដែល​ក្លិប​អគ្គិសនី​កម្ពុជាត្រូវ​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ត្រូវ​បាន​ប្ដូរ​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍ទឹកដី​របស់​ក្លិប​វិសាខា​វិញ។ ​គួរ​ដឹង​ថា ជំនួប​ក្នុង​សប្ដាហ៍​ទី​៤ នេះដំបូង​ឡើយត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា តែ​ដោយមាន​ការ​ឯកភាព​ពី​ភាគី​ក្លិប​ទាំងពីរ ក៏​សម្រេច​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា មុន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សម្រេច​ធ្វើការ​កែសម្រួល​កម្មវិធី​ប្រកួត​ថ្មី ដោយ​លើក​មក​ប្រកួត​នៅ​ថ្ងៃ​ទី​១៨ ខែ​មេ​សា​ចុង​សប្ដាហ៍​នេះ​វិញ។​

​សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះវិសាខាទើប​ប្រកួត​បាន​ម្ដង​ប៉ុណ្ណោះ ដោយ​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវ​កង​យោធពល​ខេ​ម​ភូមិន្ទ ០-០ កាលពីដើម​ខែ​មីនា នឹង​មាន ១​ពិន្ទុ​ក្នុង​ដៃ​ឈរ​លេខ​រៀង​ទី​៩ បណ្ដោះ​អាសន្ន។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​បាន​ឆ្លងកាត់ ៣​ប្រកួត​រួច​មក​ហើយ ដោយ​ឈ្នះ​១ និង​ចាញ់២ រក​បាន ៣​ពិន្ទុ​ឈរ​លេខ​រៀង​ទី​៨ បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm