ក្រសួង​សាធារណ​ការរកចំណូល​បាន​ជាង​ប៉ែតសិប​លាន​ដុល្លារ ពី​ការលក់​លេខ​ពិសេស​

2022/10/19 05:48:37 pm        1.1 K

ភ្នំពេញ៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ប្រ ចាំ​ខែកញ្ញា ឆ្នាំ​២០២២ ស្ដីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មការ​អន្តរក្រសួង និង​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ​លក់​លេខ​ចុះ បញ្ជី​រថយន្ត​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២ ការពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​អនុគណៈកម្មការ​ទាំងពី​រ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទាក់ទង​នឹង​ការអនុវត្ត​ការងារ​ដើម្បី​ជំរុញ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព សំដៅ​ប្រមូល​ចំណូល​ជាតិ​ឱ្យបាន​ច្រើន​ថែមទៀត​។

​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​របាយការណ៍​សម្រេចបាន​ទាក់ទង​នឹង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត ការចែក រំលែក​មតិយោបល់​យ៉ាង​ផុសផុល​លើ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ការងារ​បន្ត ដែល​ក្នុងនោះ​រួមមាន​៖ ការសិក្សា​តម្លៃ​រក្សា​លេខ​ចុះបញ្ជី​រថយន្ត ការស្ទង់មតិ​ប្រជាពលរដ្ឋ​ក្នុង​ការទិញ​លេខ​ចុះបញ្ជី​រថយន្ត ការ ផ្ដល់​មតិយោបល់​លើ​ការរៀបចំ​ពិព័រណ៍​ខួប​៣​ឆ្នាំ (​ឆ្នាំ​២០២០-២០២៣) ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ ទូលាយ​ទៅកាន់​ក្រុមហ៊ុន សហគ្រាស ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​អំពី​ការចុះ បញ្ជី​លេខ​ពិសេស និង​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ការជំរុញ​លើកទឹកចិត្ត​មន្ត្រី​ជំនាញ​បច្ចេកវិទ្យា​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​សំដៅ​ផ្ដល់នូវ​ការវិវឌ្ឍ​ន៍​ថ្មីៗ​ទាក់ទង​នឹង​សង្គម​ឌីជីថល​។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង​ឱ្យដឹងថា​៖ លេខ​ចុះបញ្ជី​រថយន្ត (​លេខ​ចុះបញ្ជី ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) លក់បាន​ចំនួន ២២៥ ១៧១ លេខ ទទួលបាន​ចំណូល​សរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦ ដល់​ខែកញ្ញា ឆ្នាំ​២០ ២២​នេះ ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារ​អាមេរិក​។ ដោយឡែក​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២ ទទួលបាន​ចំណូល​ថវិកា​សរុប​ចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១៕​ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am