គ​.​ជ​.​ប​៖​តំបន់​លិច​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន​មិន​រាំងស្ទះ​ដល់​ការចុះឈ្មោះ​បោះឆ្នោត​នោះទេ​

2022/10/20 01:01:43 am        862

​ភ្នំពេញ​៖ តំបន់​លិច​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​មិន​រាំង​ស្ទុះ​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ស្អែក​តទៅ​នោះទេ​។​ នេះ​បើតាម​ន្ត្រី​គ​.​ជ​.​ប មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​។​

​មួយថ្ងៃ មុន​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​១៩​ ខែតុលា​នេះ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​ឯកឧត្តម មាន ស​ទិ សមាជិក​គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ ដោយ​ពិភាក្សា​ក្រោម​ប្រធានបទ​ចំនួន​៤​រួមមាន​៖​ទី​១.​ការចាប់ផ្តើម​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់​។​ទី​២.​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ និង​ការបញ្ជូន​ទិន្ន័យ​មក​គ​.​ជ​.​ប​។ ទី​៣.​ការដាក់ ការទទួល និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត ។​ និង​ទី​៤.​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការចែក​លិខិត​អញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២២​។​

​​នៅ​ក្នុង​ឱកាស​កិច្ចប្រជុំ​នោះ ឯកឧត្តម មាន ស​ទិ សមាជិក​គ​.​ជ​.​ប​ បាន​លើក​ឡើងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ដែលមាន​រយៈពេល​៥០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ខែតុលា រហូតដល់​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ​២០២២ រៀងរាល់ថ្ងៃ រួមទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​ពេលព្រឹក​ចាប់ពី​ម៉ោង​៧:០០​នាទី ដល់​ម៉ោង​១១:៣០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង​២:០០​នាទី ដល់​ម៉ោង​៥:៣០​នាទី នៅតាម​សាលាឃុំ សង្កាត់​។

​​ជាមួយគ្នានេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប មានប្រសាសន៍​ដែរ​ថា តំបន់​លិច​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​មិន​រាំង​ស្ទុះ​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ស្អែក​តទៅ​នោះទេ​។ ឯកឧត្តម​បញ្ជាក់ថា ករណី​ទឹក​ជន់​លិច​មិន​កើតឡើង​នៅ​គ្រប់​ខេត្ត​ទាំងអស់​នោះទេ គឺ​ភាគច្រើន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ ខេត្ត​ជាប់​ព្រំដែន​មួយចំនួន និង​ជាពិសេស​ខេត្តកំពង់ធំ ហើយ​បច្ចុប្បន្ន​នៅតាម​តំបន់​ទាំងអស់នោះ ទឹកបាន​ស្រក​អស់ពី​ឃុំ សង្កាត់​អស់ហើយ​។​

​​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា​៖ ត្រូវ​បង្ហាញខ្លួន និង​មាន​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែលមាន​សុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នៅ​ចំពោះមុខ ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដែល​ទទួលបន្ទុក​ជាម​ន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ណាមួយ​ក្នុង​ឃុំ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។ ត្រូវមាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង គិត​ត្រឹម ថ្ងៃទី​២៣ ​ខែកក្កដា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​បោះឆ្នោត ពោលគឺ​ត្រូវ​កើតមុន ឫ​ត្រឹម​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០០៥ និង មាន​លំនៅឋាន ឫ​ទី​សំណាក់​ក្នុង​ឃុំ​/​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​៕​អត្ថបទ​៖​ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm