រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញមន្រ្តីជំនាញសិក្សាពីការជួយកាត់បន្ថយចំណាយលេីការប្រេីប្រាស់ជី

2022/10/20 01:11:49 am        566

ក្រចេះ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់មន្រ្តីជំនាញឱ្យសិក្សាពីការកាត់បន្ថយការចំណាយ​លេីការប្រេីប្រាស់ជី​​ក្នុងពេលបង្កបង្កេីនផលដំណាំស្រូវ។ ថ្លែងប្រាប់BTV​អំឡុង​ពេល​អញ្ជេីញចុះពិនិត្យ​ការ​បង្កបង្កេីន​ផល​ដំណាំ​ស្រូវឡេីង​វិញរបស់ប្រជាកសិករ ក្នុងក្រុងក្រចេះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​មានប្រសាសន៍​​ពាំនាំ​នូវការ​សាក​សួរសុខទុក្ខ ​អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនជនរួមជាតិ ដែលរងគ្រោះដោយ​ទឹកជំនន់ពេលនេះ​ ហេីយទោះ​ជាទឹកបន្តស្រក​ទៅវិញជាបណ្តើរៗ ​ក៏សម្តេចទាំងពីរ​នៅតែ​បន្តយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ជានិច្ច។​​​

ជាក់ស្តែង​ការផ្តល់ពូជស្រូវនាពេលនេះ ឯកឧត្តម បញ្ជាក់ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ស្តីពីការត្រួតពិនិត្យ​លេី​ផលប៉ះពាល់​ដំណាំ​ស្រូវ ​និង​ដំណាំ​រួមផ្សំ​ដែល​ខូចខាត​ដោយទឹកជំនន់​គឺចាំបាច់​ត្រូវពន្លឿន ​និង​ជំរុញ​នៃការ​បង្កបង្កេីនផល​របស់ប្រជាកសិករក្នុងគ្រួសារនីមួយៗ។

អំឡុងពេលចុះទីតាំងស្រូវរបស់ប្រជាកសិករ​ក៏មានសំណូមពរ​របស់ប្រជាពលរដ្ឋអំពី​បន្ទុកចំណាយ​លេីការ​ប្រេីប្រាស់ជី​​នាឱកាសនោះ​ឯកឧត្តមរដ្ឋមន្រ្តី​នឹងជំរុញឱ្យមន្រ្តីជំនាញសិក្សា ​និងផ្តល់វិធីសាស្រ្តបន្ថែមលេីការប្រេីប្រាស់ជីរបស់ប្រជាកសិករ ដេីម្បីជួយកាត់បន្ថយការចំណាយ។

ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ទៀតថា ពាក់ព័ន្ធបញ្ហាតម្លៃស្រូវនឹងពិនិត្យព្រមគ្នា ដេីម្បីធានាថាអ្នកផលិត និងអ្នកប្រេីប្រាស់ទទួលបានផលប្រយោជន៍ស្មេីគ្នា។គិតមកទល់ពេលនេះ ក្នុងចំណោម​ខេត្តទាំង២១​ដែលមាន​ដំណាំស្រូវប៉ះពាល់​ និងខូចខាត​ដោយ​សារទឹកជំនន់នោះ​ត្រូវបានរាជរដ្ឋាភិបាលបញ្ចេញពូជស្រូវជូនប្រជាកសិករ​ជាបន្តបន្ទាប់ ទៅតាមស្ថានភាពជាក់ស្តែងដែលជួបប្រទះគ្រោះមហន្តរាយទឹកជំនន់នាពេលកន្លងទៅ៕ អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm