
នៅថ្ងៃពុធនេះ ប្រធានាធិបតីថ្មីប្រទេសអ៊ីរ៉ាក់ លោក Abdul Latif Rashid បានជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោក Mark Bryson-Richardson ដើម្បីពិភាក្សាលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។ ជំនួបមួយនេះ បានធ្វើឡើងបន្ទាប់ពីលោក Rashid ដែលបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ាក់ កាលពីសប្តាហ៍មុននោះ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Alina Romanowski កាលពីថ្ងៃអង្គារ៕
