រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃពុធ ដោយដាក់ចេញច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន ៤ របស់អ៊ុយក្រែន ដែលវិមានក្រឹមឡាំងបានដាក់បញ្ចូលជាឧបសម្ព័ន្ធ ជាការរំលោភច្បាប់អន្តរជាតិ ដោយមានបញ្ជាដាច់ដោយឡែកពីគ្នារឹតបន្តឹងលើសកម្មភាពទាំងក្នុង និងក្រៅតំបន់ចំនួន ៨ របស់រុស្ស៊ីនៅជាប់អ៊ុយក្រែន។

តំបន់ទាំងនោះមាន Kherson Zaporizhzhia Donetsk និង Luhansk។ រុស្ស៊ីពុំបានគ្រប់គ្រងលើតំបន់ទាំង ៤ នោះទាំងស្រុងទេ ហើយបានដកទ័ពចេញយ៉ាងប្រញាប់ប្រញាល់នៅក្នុងតំបន់ Kherson បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានដណ្ដើមយកដែនដីនោះត្រឡប់ទៅវិញ។ ក្រសួងការបរទេសអ៊ុយក្រែនបានថ្កោលទោសក្រឹត្យនោះថា ជារដ្ឋភេរវកម្មថ្មី ដែលមានបំណងដាក់សម្ពាធលើការតស៊ូរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ។ ក្រឹត្យរបស់លោកបានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយលោក Putin បាននិយាយថា លោកនឹងដាក់ចេញគោលនយោបាយនេះ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ីដែលបានគ្រោងទុក។

ច្បាប់អាជ្ញាសឹកនេះនឹងចូលជាធរមានក្នុងតំបន់ទាំងនោះនៅថ្ងៃព្រហស្បតិ៍នេះ អំឡុងសុន្ទរកថាតាមទូរទស្សន៍លោក Putin បាននិយាយថា ចំពោះបញ្ហានេះ ខ្ញុំសូមរម្លឹកអ្នកទាំងអស់គ្នាថា នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk, សាធារណរដ្ឋប្រជាមានិត Luhansk ព្រមទាំងនៅតំបន់ Kherson និង Zaporizhzhia ច្បាប់អាជ្ញាសឹកនេះបានចូលជាធរមានរួចហើយ មុនពេលចូលរួមជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខមាន