ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលប្រាប់ទណ្ឌិត សម រង្ស៊ី ដែលសម្តេចបានហៅថាជាចោរក្បត់ជាតិនោះ ថា បានបង្កើតកំហុសយុទ្ធសាស្រ្តធំ២ ដើម្បីឱ្យទណ្ឌិតរូបនេះចេះរៀនសូត្រលើកក្រោយ កុំឱ្យល្ងង់ពេក។
ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កំហុសទាំងពីរនោះរួមមាន ទី១ គឺការប្រមូលមនុស្សរត់ចេញទៅក្រៅប្រទេស ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំដាច់ និងកំហុសទី២ គឺ ការដកខ្លួនចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនទៅក្រុមប្រឆាំងទាំងអស់ថា មេដឹកនាំទន់ខ្សោយរបស់ខ្លួនដែលបានបង្កើតកំហុសធំៗទាំងនោះ សក្តិសមជាមេដឹកនាំយុទ្ធសាស្រ្តសម្រាប់បក្សនយោបាយមួយនេះដែរឬទេ៕
