បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ខាប់ ២០សម័យ Bayern Munich បានបន្តដំណើរឡើងជុំទី៣ ហើយតែត្រូវវាយបកពីក្រោយការនាំមុខរបស់ម្ចាស់ផ្ទះ Augsburg ដើម្បីយកឈ្នះ ៥-២។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានយ៉ាងល្អក្រោយលេងបានត្រឹម ៩នាទី Mads Pedersen ស៊ុតបើកការនាំមុខមុនឱ្យ Augsburg មុនពេលដែល Bayern Munich តាមស្មើវិញនៅនាទីទី២៧ ដោយ Eric Maxim Choupo-Moting។

ឈានដល់វគ្គទី២ Joshua Kimmich ស៊ុតនាំមុខឱ្យ Bayern Munich លើកដំបូងនៅនាទីទី៥៣ មុនពេលដែល Moting ដដែលរកបានគ្រាប់ទីពីររបស់ខ្លួន។ ក្រុមម្ចាស់ផ្ទះក៏តបបាន ១គ្រាប់វិញដោយបាល់ចូលទីខ្លួនឯងរបស់ Dayot Upamecano តែ Jamal Musiala និង Alphonso Davies រកបានម្នាក់មួយគ្រាប់ធ្វើឱ្យ Bayern Munich បញ្ចប់ការប្រកួតយកឈ្នះនៅទឹកដី Augsburg ៥-២ ដើម្បីឡើងជុំទី៣។
ថ្ងៃជាមួយគ្នានេះដែរ Borussia Dortmund យកឈ្នះនៅទឹកដី Hannover ២-០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Hannover មួយគ្រាប់ និងបាល់ពិន័យ ១១ម៉ែត្ររបស់ Jude Bellingham។ ចំណែកឯក្រុមនាំមុខគេនៅ Bundesliga, Union Berlin យកឈ្នះ Heidenheim ២-០ ផងដែរ៕
អត្ថបទ៖នាង សុភាវុធ