ទាហាន​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ឆ្លងទន្លេ ខណៈ​មាន​ការតវ៉ា​ពី​កូរ៉េខាងជើង

2022/10/20 06:40:02 pm        384

​កូរ៉េខាងត្បូង៖ ទាហាន​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ហ្វឹកហាត់​សាងសង់​ស្ពាន​បណ្ដែត​ទឹក ​ដើម្បី​ចម្លង​រថក្រោះ និង​រថពាសដែក​ផ្សេងទៀត​ឆ្លងទន្លេ​កាលពី​ថ្ងៃ​ពុធ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​ធំ​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ផ្ទុះ​កំហឹង​។

​ឧទ្ធម្ភាគចក្រ​វាយប្រហារ​របស់​កូរ៉េខាងត្បូង​បាន​បាញ់​ភ្លើង ហើយ​រថពាសដែក​បាន​បាញ់​ផ្សែង​ពណ៌​ស​ឡើងលើ​អាកាស ខណៈ​រថក្រោះ​ប្រយុទ្ធ​សំខាន់ៗ​ រថពាសដែក ​និង​រថយន្ត​យោធា​ផ្សេងទៀត​ឆ្លង​កាត់​ស្ពាន​បង្កើត​ពី​ធុង​នៅ​លើ​ទន្លេ Namhan ជិត​ទីក្រុង Yeoju ភាគខាងត្បូង​រដ្ឋធានី Seoul​។​ ​សម​យុទ្ធ​នេះ​បាន​ចូលរួម​ដោយ​កងកម្លាំង​វាយប្រហារ​ការពារ​នៃ​កងកម្លាំង​កងពលធំ​ចល័ត​ទី​១១ របស់​កងទ័ព​កូរ៉េខាងត្បូង​ ដែល​កំពុង​ចូលរួម​ក្នុង​សម​យុទ្ធ​តាម​ទីវាល​មាន​រយៈពេល​ ១២​ថ្ងៃ​មាន​ឈ្មោះថា Hoguk 22 កំពុង​ឆ្លង​ស្ពាន​នានា​បង្កើត​ឡើង​ដោយ​អង្គភាព​វិស្វកម្ម​កូរ៉េខាងត្បូង និង​អាមេរិក​។

​កូរ៉េខាងជើង​បាន​ថ្កោលទោស​សម​យុទ្ធ​នេះ​ថា ​ជា​ការ​បង្កើន​ភាព​តានតឹង និង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ូ​កែ​ត និង​គ្រាប់កាំភ្លើង​ធំ​ប្រមាណ​ ១០០​គ្រាប់​បន្ថែម​ទៀត​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ពុធ ជា​ការ​ឆ្លើយ​តប​។ ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​និយាយ​ថា សមយុទ្ធ​ទាំងនោះ​គឺជា​ការ​ការពារ​ខ្លួន និង​ចាំបាច់​សម្រាប់​ការ​ទប់​ទល់នឹង​កូរ៉េខាងជើង​។ យោង​តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូងឲ្យដឹងថា ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក​ប្រមាណ ១ពាន់​នាក់​បាន​ចូលរួម​កាលពី​ថ្ងៃ​ពុធ ក្នុង​នោះ​មាន​រថក្រោះ​ប្រហែល ៥០គ្រឿង និង​រថយន្ត​ជាច្រើន​គ្រឿង​ផ្សេងទៀត យន្តហោះ​ចម្បាំង​ប្រភេទ KF-16, ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache និង Cobra និង​ឧបករណ៍​វិស្វកម្ម​ជាង ១៤០​ប្រភេទ​ដូចជា​ស្ពាន​បណ្ដែត​ទឹកជា​ដើម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm