កម្ពុជាប្រកាសដំណើរការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២

2022/10/20 07:49:24 pm        619

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសដំណើរការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។

ពិធីប្រកាសដំណើការនេះឋិតក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល , ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា, ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាឯកឧត្តម Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ​ទទួលបន្ទុកតំបន់អាស៊ី អាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងអភិវឌ្ឈន៍ (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់), ឯកឧត្តមតំណាងក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងផែនការ, លោកស្រី Maryam Salim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃធនាគារពិភពលោក, លោក Daniel Dulitzky នាយកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកទទួលបន្ទុក ការអភិវឌ្ឍធនធានមនុស្ស នៃធនាគារពិភពលោក។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ពិធីប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ ការ​អនុវត្តគម្រោងលើកកម្ពស់គុណភាព ​និងសមធម៌សុខាភិបាល​ ដំណាក់កាលទី២ ដែលជា​គម្រោងសុខភាពមានវិសាលភាពគ្របដណ្តប់ធំបំផុតដែលមិនធ្លាប់មាន។ ក្នុងនាមក្រសួងសុខាភិបាល ពិតជាមានមោទនភាពដែលបានឃើញ​គម្រោងនេះលេចជា​រូបរាង​ឡើងដើម្បីគាំទ្រដល់ការអនុវត្ត ​ផែនការយុទ្ធសាស្ត្រសុខាភិបាលឈានទៅសម្រេចការគ្របដណ្ដប់​សុខភាពជាសកលនៅឆ្នាំ២០៣០។

ឯកឧត្តម រដ្ឋមន្រី្ត បានបន្ថែមថា ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ គម្រោងលើក​កម្ពស់​គុណភាព និងសមធម៌ សុខាភិបាល ផ្នែក​ឆ្លើយ​តបគ្រា​អាសន្ន​ត្រូវ​បាន​បង្កើតឡើង ដោយផ្តល់​បន្ថែម​ហិរញ្ញប្បទានចំនួន ​១៤លាន​ ដុល្លារអាមេរិក សម្រាប់គាំទ្រក្រសួងសុខាភិបាល​ក្នុងការអនុវត្ត​ផែន​ការមេឆ្លើយ​តបជំងឺកូវីដ-១៩ របស់កម្ពុជា រួមមានការពង្រឹងសមត្ថភាពធ្វើតេស្ដកូវីដ-១៩ បាន​បង្កើតមន្ទីរពិសោធន៍ថ្នាក់តំបន់ថ្មីចំនួនពីរ​ កន្លែងសម្រាប់ធ្វើតេស្តកូវីដ-១៩ ទិញសម្ភារៈបរិក្ខារពេទ្យ​បំពាក់​ឱ្យមណ្ឌលព្យាបាលបន្ទាន់ជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យជាតិ ​និងខេត្ត ព្រមទាំង​បានទិញរថយន្ត​សង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​បានបញ្ជាក់ទៀតថា ​ដើម្បីធានាសុខភាពសម្រាប់ទាំងអស់គ្នា ការ​គ្របដណ្ដប់សុខភាពជាសកល​ ត្រូវតែសម្រេចឱ្យបាន ទោះបីជាមានបញ្ហាប្រឈមខ្លះៗ​ក៏ដោយ។​ វាគឺជាដំណើរមួយតម្រូវឱ្យប្រព័ន្ធថែទាំសុខភាពបឋមកាន់តែមានគុណភាព ​សមភាព និងអាច​ទៅទទួលសេវាបាន ព្រមទាំងមានការគាំទ្រពីប្រព័ន្ធសុខាភិបាលឌីជីថល ​សមស្រប ដែលអាចផ្តល់ទិន្នន័យសម្រាប់ធ្វើការសម្រេចចិត្ត ការធ្វើផែនការ ការតាមដាននិងការវាយតម្លៃ ការផ្តល់សេវាសុខភាព ការស្រាវជ្រាវ និងនវានុវត្តន៍។

ការប្រើប្រាស់ធនធានរបស់គម្រោងលើកកម្ពស់ គុណភាព និងសមធម៌សុខាភិបាល ដំណាក់​កាលទី២ នឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ប្រកបដោយប្រសិទ្ធភាព និង​ប្រសិទ្ធផល ដើម្បីបង្កើនការប្រើប្រាស់សេវាសុខាភិបាល ​ការពង្រឹងគុណភាព​ និងសមត្ថភាព នៃការ​ផ្តល់សេវាកាន់តែទូលំទូលាយ​ ដោយពង្រីកសេវាជំងឺមិនឆ្លងតាមរយៈការចូលរួមយ៉ាង សកម្មរបស់​សហគមន៍។ ដើម្បីសម្រេចបាន «ចក្ខុវិស័យឆ្នាំ២០៣០» របស់កម្ពុជា ក្នុងការប្រែក្លាយទៅ​ជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់ ការធានាសុខភាព ​និងសុខុមាលភាព ព្រមទាំងសម្រេចបានការ​គ្រប​ដណ្ដប់​សុខភាពជាសកលទាមទារធ្វើកំណែទម្រង់​ប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់​តែមាន​លក្ខណៈសមស្របតាម​តម្រូវ​ការរបស់ប្រជាជនកម្ពុជា​នាពេលអនាគត តាមរយៈនវានុវត្តន៍ប្រព័ន្ធ​សុខាភិបាល។

ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងសុខាភិបាលបាន និងកំពុងបញ្ចប់ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ដំណាក់កាលទី៤(២០២២-២០៣០) ​យុទ្ធសាស្ត្រឌីជីថលសុខាភិបាល និង​ក្របខណ្ឌ​ជំរុញការអនុវត្តកម្មវិធីថែទាំសុខភាពបឋម ​ដែលចាំបាច់ត្រូវ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ទាំង​នៅថ្នាក់ជាតិ ​ថ្នាក់ក្រោមជាតិ ​អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm