យុវជនកម្ពុជាថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំមានភាពសាមញ្ញពោរពេញដោយសមត្ថភាព

2022/10/20 08:39:19 pm        553

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២នេះជាគម្រប់វ័យ ៤៥ ឆ្នាំ ចូល ៤៦ឆ្នាំ។ ឯកឧត្តម ជាថ្នាក់ដឹកនាំវ័យមួយរូប ដែលសព្វថ្ងៃទទួលបានការកោតសសើរ គោរពស្រលាញ់ និងទទួលបានជឿទុកចិត្តបោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ សម្រាប់យុវជន មើលឃើញនិងពេញចិត្តជាខ្លាំង ចំពោះភាពសាមញ្ញ និងសមត្ថភាពរបស់អ្នក​បន្តវេនរូបនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នជាថ្នាក់ដឹកនាំវ័យក្មេងមួយរូប ​ដែលមានតួនាទី ជា​អគ្គមេបញ្ជា​ការង និងជាមេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ក៏ទទួលបានការជឿទុកចិត្តបោះឆ្នោត ឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ​នាពេលអនាគតផងដែរ។ ​ជាថ្នាក់ដឹកនាំវ័យក្មេងដ៏មានសក្ដានុពល ឯកឧត្តម ហ៊ុន ម៉ាណែត គឺ​ទទួលបានប្រជាប្រិយភាព ​និងមានការគាំទ្រ​ជាច្រើន​ពីប្រជាពលរដ្ឋ​កម្ពុជា។

សម្រាប់យុវជនមើលឃើញថា ឯកឧត្តម ជាថ្នាក់ដឹកនាំមួយរូប ​ដែលមាន​ភាព​សាមញ្ញ ពោរពេញ​ដោយ​ចំណេះដឹងសមត្ថភាព និងបានបំពេញកិច្ចការជាច្រើន ​ជាពិសេសក្នុងគ្រាវិបត្តកូវីដ-១៩ ដោយ​ឯកឧត្តម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា​ ជួយសង្រ្គោះជីវិតប្រជាពលរដ្ឋកម្ពុជា ចេញ​ពីគ្រោះជំងឺកាចសាហាវ។

តាមរយៈសៀវភៅ កូនប្រុសច្បងនាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន​ ហ៊ុន ម៉ាណែត សរសេរ បញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាបញ្ញវន្តដែលមាន​កម្រិត​ចំណេះ​ដឹងខ្ពង់ខ្ពស់។​ ឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៩ ឯកឧត្តម ​បានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិក។

ឯកឧត្តម ជាកូនខ្មែរ ដំបូងគេបង្អស់ដែលបានសិក្សា និងទទួលសញ្ញាបត្រនៅសាលាមួយនេះ។ ឆ្នាំ ២០០២ ឯកឧត្តម ក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច ​នៅសាកលវិទ្យាល័យ New York របស់ប្រទេសអាម៉េរិក ​ហើយនៅឆ្នាំ២០០៨ គឺឯកឧត្តម ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​នៅសាកលវិទ្យាល័យ ​Bristol នៃចក្រភពអង់គ្លេស។

ក្រៅពីជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ចំណេះដឹងខ្ពស់ ​ដឹកនាំការងារល្អ ឯកឧត្តម​ក៏តែងតែ​ចូលរួម​សកម្មភាពធ្វើការងារសង្គមជាច្រើនជួយដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm