បាល់ទាត់៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានចាប់ផ្តើមតាមដានខ្សែការពារ Liverpool, Joe Gomez ហើយសម្រាប់ការត្រៀមលក្ខណៈរបស់អង់គ្លេសឆ្ពោះទៅ World Cup 2022 ខែក្រោយ។

Joe Gomez បានរងរបួសដែលធ្វើឱ្យគេខកខាន World Cup 2018 នៅរុស្ស៊ីម្តងរួចមកហើយ តែឆ្នាំនេះទំនងមានឱកាសឡើងវិញ។ Gomez មានស្ថិតិល្អក្នុងការបង្ហាញខ្លួនឱ្យ Liverpool យកឈ្នះ Manchester City កាលពីថ្ងៃអាទិត្យ ដោយរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់ ទល់នឹងខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតម្នាក់នៅលើលោក។ ការតាមដាន Joe Gomez យ៉ាងយកចិត្តទុកដាក់ ស្របពេលអង់គ្លេសកំពុងមានបញ្ហារបួសខ្សែការពារជាច្រើន ជាពិសេសគឺនៅស្លាបស្តាំដូចជាខ្សែការពារ Chelsea, Reece James ដែលត្រូវខកខាន World Cup ដោយត្រូវវះកាត់ ស្របពេលដែលខ្សែការពារ Man City, Kyle Walker ក៏មានរបួសត្រូវវះកាត់។ អង់គ្លេសនឹងប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួនផ្លូវការនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ អង់គ្លេសស្ថិតក្នុងពូល B ដោយនឹងត្រូវជួបអ៊ីរ៉ង់នៅថ្ងៃទី២១ ខែវិច្ឆិកា មុនបន្តជួបអាមេរិក និងវែល៕
អត្ថបទ៖នាង សុភាវុធ