វាយកូនគោល៖ កីឡាករវាយកូនគោល Hideki Matsuyama បានគ្រងជើងឯកការប្រកួតកម្មវិធី The Masters និងក្លាយជាកីឡាករជប៉ុនដំបូងដែលឈ្នះជើងឯកកម្មវិធីធំ។ Matsuyama បានកាន់ ៤ស្ត្រូតឈានចូលថ្ងៃចុងក្រោយម្សិលមិញ តែទោះធ្វើមិនបានល្អក៏ដោយ Matsuyama ដែលធ្វើបានត្រឹម ១អូវើផាថ្ងៃចុងក្រោយនោះ បានបញ្ចប់ការប្រកួតដោយមាន ១០អាន់ឌើផាគ្រប់គ្រាន់ល្មមដើម្បីគ្រងជើងឯក The Masters នេះ។

កីឡាករអាមេរិក Will Zalatoris ដែលទើបបង្ហាញខ្លួនលើកដំបូងនោះ ធ្វើបានល្អដោយសំរេចបាន ៩អាន់ឌើផាជាជើងឯករង។ Jordan Spieth និង Xander Schauffele ធ្វើបាន ៧អាន់ឌើផាដូចគ្នាឈរលេខ ៣ស្ទួនៗ។ កីឡាករអង់គ្លេស Justin Rose ដែលបាននាំមុខរយៈពេល ២ថ្ងៃដំបូងបានបញ្ចប់ការប្រកួតដោយមានសរុប ៥អាន់ឌើផា។ ក្នុងនាមជាជើងឯក The Masters នេះ Hideki Matsuyama ទទួលបានប្រាក់រង្វាន់ ២លាន ៧ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ