ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ ដុល្លារអាម៉េរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។
ប្រភពដដែលឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ មក ក្រុម JSA ឬ JASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសទបាយ័ន។ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណ ២៧លានដុល្លាររួចមកហើយ គិតចាប់ពីជំហានទី១ រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើមស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។
ភាគីជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះ នឹងបន្តរួមចំណែកដល់ការអនុវត្តកិច្ចការថែរក្សា និងជួ សជុលប្រាសាទបាយ័នទៅបានយ៉ាងរលូន៕ ដោយ៖ គង់ ឌិន








