មន្ត្រីរាជការ​គ្រប់​ប្រភេទ នឹងត្រូវ​ដំឡើង​ប្រាក់បៀវត្សរ៍​អប្បបរមា​ប្រចាំខែ នៅ​ឆ្នាំ​២០២៣

2022/10/21 01:13:19 am        576

​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២៣ មន្ត្រីរាជការ​គ្រប់​ប្រភេទ នឹងត្រូវ​ដំឡើង​ប្រាក់បៀវត្សរ៍​អប្បបរមា​ប្រចាំខែ រួមទាំង​ក្រុមប្រឹក្សា​នៅ​ថ្នាក់​រដ្ឋបាលក្រោម​ជាតិ​ផងដែរ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​មុខងារសាធារណៈ​” ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២០ ខែតុលា នេះ ឯកឧត្តម ព្រំ សុខា បាន​បញ្ជាក់ថា ប្រាក់បៀវត្សរ៍ ដែល​នឹងត្រូវ​ដំឡើង ក្នុងនោះ មន្ត្រីរាជការ​ស៊ីវិល ក្នុង​វិស័យ​រដ្ឋបាល ទូទៅ បច្ចេកទេស និង​ការទូត នឹង​ឡើងដល់​១​លាន​៣​សែន​រៀល ធៀប​នឹង​ឆ្នាំ​២០២២ ជាង​១​លាន​១​សែន​រៀល​, មន្ត្រី​អប់រំ និង​សុខាភិបាល នឹង​ឡើងដល់​១​លាន​៤​សែន​រៀល ធៀប​នឹង​ឆ្នាំ​២០២២ ជាង​១​លាន​២​សែន​រៀល​, មន្ត្រីនគរបាល នឹង​ឡើងដល់​ជាង​១​លាន​៣​សែន​៨​ម៉ឺន​រៀល ធៀប​នឹង​ឆ្នាំ​២០២២ ជាង​១​លាន​២​សែន​រៀល និង​យោធិន នឹង​ឡើងដល់​ជាង​១​លាន​៣​សែន​រៀល ធៀប​នឹង​ឆ្នាំ​២០២២ ជាង​១​លាន​២​សែន​រៀល​។​

​ឯកឧត្តម បានបញ្ជាក់​ទៀតថា ទោះបី​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​វិបត្តិ​ផ្សេងៗ​ទៀត​ក៏ដោយ ការបើក​ផ្តល់​បៀវត្សរ៍ ត្រូវបាន​អនុវត្ត​ជាធម្មតា ទាន់ពេលវេលា និង​ទៀងទាត់ រៀងរាល់​ពីរ​សប្តាហ៍​ម្តង ព្រមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែមចំនួន​៥​ម៉ឺន​រៀល នៅ​រៀងរាល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​បុណ្យ​ភ្ជុំបិណ្ឌ​។

​ដោយឡែក ការចំណាយ​បន្ទុក​បុគ្គលិក​នៅក្នុង​ឆ្នាំ​២០២២ មាន​សម​មាត្រ​ស្មើនឹង​៤៥,៣% នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ ឬ ៦,៩៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

​របាយការណ៍​របស់​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញថា បច្ចុប្បន្ន មន្ត្រីរាជការ​ស៊ីវិល​នៅ​ទូទាំងប្រទេស មាន​ចំនួន​ជាង​២២​ម៉ឺន​នាក់ ក្នុងនោះ ថ្នាក់ជាតិ មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់ និង​ថ្នាក់ក្រោម​ជាតិ​ជាង​១៧​ម៉ឺន​នាក់ ៕ អត្ថបទ​៖ ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        78
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        49
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm