ប្រធានាធិបតី​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ អគុណ​ដល់​កម្ពុជា​ដែល​បាន​គាំទ្រ​ខ្លួន​ចូល​ជា​សមាជិក​អាស៊ាន​

2022/10/21 01:23:26 am        265

​ភ្នំពេញ៖ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យទី​ម័​រ​ឡេ​ស្តេ ឯកឧត្តម​បណ្ឌិត ចូ​ហ្សេ រ៉ា​ម៉ូ​ស ហរ​តា (Jose Ramos-Horta) បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ខ្លួន​ចូល ជា​សមាជិក​អាស៊ាន និង​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការនីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ទី​ម័​រ​ឡេ​ស្តេ​)​ផងដែរ​។​

​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ប្រធានាធិបតី បាន​លើក​ឡើងថា ឯកឧត្តម «​ពិតជា​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ប្រទេស​ទី​ម័​រ​ឡេ​ស្ដេ​ចូល​ជា​សមាជិក​អាស៊ាន​»​។ ឯកឧត្ដម​មាន​ជំនឿ​ជឿជាក់​ថា ប្រទេស​ទាំងពីរ​នឹង​ខិតខំ​ពង្រីកពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីក​ធំធាត់​បន្ថែម​ទៀត ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។

ជាមួយគ្នានេះ ប្រ​ទស​កម្ពុជា​ក៏​អាច​នាំ​អង្ករ និង​សម្ភារ​ផ្សេងៗ ទៅកាន់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ផងដែរ​។​

​ឯកឧត្ត​ប្រធានាធិបតី​បាន​គូសបញ្ជាក់​បន្ថែមទៀតថា នៅពេលដែល​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​បាន​ចូល​ជា​សមាជិក​អាស៊ាន ប្រទេស​ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ព្រមទាំង​លើកកម្ពស់​ការថែរក្សា​សន្តិភាព និង​ស្ថេរភាព​នៅក្នុង​តំបន់ ប្រកបដោយ​វិបុលភាព និង​ចិរភាព​ជាដើម​។​

​តាមរយៈ​ជំនួប​សវនាការ​នាពេល​នេះ ឯកឧត្តម​ប្រធានាធិបតី​សង្ឃឹមថា នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹងពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំ​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ជាពិសេស​ការឈាន​ដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឱ្យមាន​ការហោះហើរ និង​ការផ្លាស់ប្តូរ​ការធ្វើដំណើ​រ​តាម​ផ្លូវអាកាស​។ ជាងនេះទៅទៀត នឹង​ខិតខំ​បង្ក​ឱកាស​ឱ្យ​សហគ្រិន​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ​ផងដែរ​។

​ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ដែលមាន​ការ​រីកចម្រើន​ជា​លំដាប់​។ ការ​រីកចម្រើន​នេះ​បាន​ស្ដែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​ប្រទេស​ទាំងពីរ ជំនួប​តាម​ប្រព័ន្ធ វីដេអូ ការផ្ញើរ​សារ​ជូនពរ​ទៅវិញទៅមក និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាដើម​។​

​ជាមួយគ្នា​នោះ​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ឯកភាព ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម​ប្រធានាធិបតី ដែលមាន​បំណង​ធ្វើការ​ផ្លាស់ប្ដូរ​ពាណិជ្ជក​ម្មរ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំហំ​ធំ​ថែមទៀត​។ សម្តេច​បាន​អបអរសាទរ និង​គាំទ្រ​កិច្ចព្រមព្រៀង និង​អនុសារណៈ​យោគយល់​គ្នា​ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង​និង​អនុសារណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានាធិបតី​នាឱកាស​នេះ​។ ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា​សូម​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជា​គុណប្រយោជន៍​ដល់​វឌ្ឍនភាព វិបុលភាព សុភមង្គល និង​ការអភិវឌ្ឍ​របស់​ប្រជាជន និង​ប្រទេស​ទាំងពីរ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm