ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុងឱកាសជួបសំណេះសំណាលជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/21 04:20:04 pm        368

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ជួប​សំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយ​ដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់​នៅ​តំបន់​អភិវឌ្ឍន៍ថ្មីរុនតាឯក។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជ្រោមជ្រែង សម្របសម្រួល ដល់ប្រជាពលរដ្ឋបាន​មករស់នៅ និងតាំងទីលំនៅឋានថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

- សម្តេចតេជោ ហ៊ុន សែន បានពន្យល់សារជាថ្មីដល់ប្រជាពលរដ្ឋ ដែលយល់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការឱ្យពួកគាត់ រុះរើ លំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ ដើម្បីរក្សានិរន្តរភាពអង្គរក្នុងបញ្ជីបេតកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការឧបត្តម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ទាំងនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ គ្រាន់ជាថ្ងៃនៃការចាប់ផ្តើម នៃបេសកកម្មរបស់សម្តេច រយៈពេល៥ថ្ងៃ ៤យប់ ធ្វើដំណើរជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្ត សៀមរាប, បន្ទាយមានជ័យ,បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំង ដើម្បីអន្តរាគមន៍បន្ទាន់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងតម្រូវការចាំបាច់នានា។

- សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ និងតាមដងស្ទឹងសៀមរាប ខណៈដែលប្រជាពលរដ្ឋ ដែលធ្លាប់តាំងទីលំនៅ នៅតំបន់នោះ បានផ្លាស់មករកទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង។

- សម្តេចតេជោ ហ៊ុន​​ សែន បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសាងសង់វត្តមួយនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានការចូលរួមពីសប្បុរសជននានា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមចូលបុណ្យដើម្បីកសាងរបងវត្តនូវចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិកផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុនអគ្គិសនីកម្ពុជាបានប្រកាស មិនយកថ្លៃសេវាតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋទាំងអស់ ទាំងនៅតំបន់រុនតាឯក និងពាក់ស្នែង (ទាំងអ្នកប្រើកម្លាំង(អំពែ)តូច ឬធំ) ដែលធ្វើឱ្យប្រជាពលរដ្ឋចំណេញយ៉ាងច្រើន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់ប្រជាពលរដ្ឋដែលយល់ព្រមរុះរើលំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ សូមចាកចេញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវឈរលើគោលការណ៍នាយករដ្ឋមន្ត្រីចំនួន២ គឺ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មី។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា ប្រជាពលរដ្ឋទាំងអស់ ទាំងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ទោះមានកម្រិតជីវភាពបែបណាក៏ដោយ ត្រូវបានទទួលប័ណ្ណក្រីក្រប្រភេទ១ និងត្រូវផ្តល់ជូនតាមអត្រាអ្នករស់នៅទីប្រជុំជនដូចៗគ្នា ដែលជាការជួយឧបត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលនាពេលនេះ សម្រាប់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងត្រូវអនុបន្តដោយគ្មានអាក់ខាន ទោះជាថ្ងៃក្រោយមានការផ្លាស់ប្តូររដ្ឋបាល នៃការគ្រប់គ្រងក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិ(ប័ណ្ណរឹង)ដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីជាកេរដំណែលមួយសម្រាប់គ្រួសារ និងអាចឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាព ដែលអាចធ្វើទៅបាន ​ដូចជា៖ កម្ចីធនាគារជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របាយការណ៍សុខាភិបាលបានបញ្ជាក់ពីចំនួនសូន្យ(០)កូវីដ-១៩ នៅថ្ងៃទី២០ ខែតុលា ដែលត្រូវប្រកាសនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដែលជាជោគជ័យធំធេងមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន​​ សែន ប្រកាសសារជាថ្មីមិនអនុញ្ញាតឱ្យមានការសាងសង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី , វិហារគ្រឹស្តថ្មី , វិហារឥស្លាមថ្មី ឬទីតាំងសាសនាផ្សេងៗថ្មីៗបន្ថែមទៀត នៅតំបន់រមនីយដ្ឋានអង្គរបានឡើយ តែអ្វីដែលមានចាស់ សូមរក្សានៅចំនួនប៉ុណ្ណោះដដែល។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាលាស្រុកបន្ទាយស្រី នៅតំបន់១ នៃរមនីយដ្ឋានអង្គរ នឹងត្រូវរុះរើមកកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ចំណែកសាលាស្រុកអង្គរធំ ដែលមានទីតាំងនៅតំបន់១ដែរនោះ ក៏ត្រូវរុះរើមកកាន់តំបន់ពាក់ស្នែងផងដែរ ដោយការផ្តល់ផ្ទៃដីសម្រាប់សាងសង់អគាររដ្ឋបាលស្រុកថ្មី។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបន្តការបោះឆ្នោតជាទៀតទាត់ តាមបែបប្រជាធិតេយ្យ សេរី ពហុបក្ស នឹងមិនមានការប្រែប្រួលនាពេលក្រោយៗនោះឡើយ លើកលែងតែមានជនខ្លះមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ឡើងកាន់អំណាចដោយហិង្សា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកដង្ហែតាមជនក្បត់ជាតិ សម រង្ស៊ី ដែលផ្តាច់ខ្លួនចេញពីបុគ្គលនោះ នឹងត្រូវស្នើដើម្បីលើកលែងទោស តែបើបន្តនៅជាមួយជននោះ(សម រង្ស៊ី) កុំសង្ឃឹមមានការស្នើលើកលែងលែងឱ្យសោះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គណបក្សមួយនៅខេត្តសៀមរាប ដែលភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិ ៣ជំនាន់ឈ្មោះ សម រង្ស៊ី សូមមានការប្រយ័ត្នប្រយែង ព្រោះសកម្មភាពរបស់ពួកគេទាំងនោះ រួមទាំងខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នា សម្តេចមានទាំងអស់ផ្ទុកនៅក្នុងទូរស័ព្ទដៃ។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង២០នាទី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm