អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ត្រូវបាន​ជំរុញ​ឲ្យ​វិលត្រឡប់​ជំនួស​តំណែង​លោកស្រី Liz Truss

2022/10/21 05:13:23 pm        522

​អង់គ្លេស៖ ក្រុម​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Boris Johnson បាន​ជំរុញ​ឲ្យ​លោក​វិល​ត្រឡប់​មកកាន់​ឆាក​នយោបាយ​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការលាលែង​ពី​តំណែង​ភ្លាមៗ​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss​។ ​

​មាន​រយៈពេល​ត្រឹមតែ​ ១០៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការបះបោរ​ឈាន​ដល់​ការ​បង្ខំ​ឲ្យ​រូបលោក​លាលែង​ពី​តំណែង មានការ​លើក​ឡើង​ថា លោក Johnson បាន​វិល​ចូល​ប្រកួតប្រជែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​។ លោក Johnson បាន​លាក់បាំង​ការ​អាក់​អន់​ចិត្ត​របស់​លោក​តិចតួច ព្រោះតែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង ហើយ​ការ​រំពឹង​ទុក​បាន​លេច​ឡើង សូម្បី​មុន​ពេល​លោកស្រី Truss ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ក៏ដោយ ថា​លោក​ចង់​ត្រឡប់​ទៅ​កាន់​តំណែង​វិញ​។​ ​លោក Michael Fabricant ដែល​ជា​អ្នក​ស្មោះត្រង់​នឹង​លោក Johnson បាន​និយាយ​ថា លោក​ជា​អ្នក​ឈ្នះ និង​ជា​សមាជិកសភា​តែមួយគត់​មាន​ភាព​ស្រប​ច្បាប់ ​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើនដោយ​ប្រទេស​នេះ​។ សមាជិកសភា​ម្នាក់ទៀត​គឺ​លោក Stephen McPartland បាន​និយាយ​ថា ​តំណែង​របស់​លោក​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ក្នុង​តំបន់ ​ដែល​និយាយ​ថា​យើង​ត្រូវតែ​នាំ​យក​លោក Boris មកវិញ។

​ប៉ុន្តែ​សមាជិកសភា​មកពី​គណបក្ស​កាន់​អំណាច Tory ផ្សេងទៀត​គឺ​នៅ​ឆ្ងាយ​ពី​ការ​សាទរ​។ លោក Robert Syms បាន​និយាយ​ថា លោក Johnson មិន​មែន​ជា​បេក្ខភាព​លេច​ធ្លោរ​ទេ ខណៈ​លោក Justin Tomlinson បាន​និយាយ​ថា ការ​ត្រលប់​មកវិញ​នេះ​គ្រាន់តែ​ជា​ការ​គិត​តាម​បំណង​ប្រាថ្នា​ប៉ុណ្ណោះ​។​ Tomlinson បាន​ប្រាប់​ទូរទស្សន៍ Sky News ថា ខ្ញុំ​គ្រាន់តែ​គិត​ថា​លឿន​ពេក​។ ខ្ញុំ​នៅ​ទីនោះ​គាំទ្រ​លោក​ដល់​ទី​បញ្ចប់ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​សមាជិក​សភា​ក្នុង​បក្ស​ភាគច្រើន​របស់​យើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm