ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អ៊ីរ៉ង់​៖ រោង​ចក្រ​នុយក្លេអ៊ែរ Natanz រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវ​និយម​

2021/04/27 09:59:58 am        103

​អ៊ីរ៉ង់​៖ ​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ រោងចក្រ​នុយក្លេអ៊ែរ​ Natanz ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម ​មួយ​ម៉ោង​បន្ទាប់ពី​ខ្លួន​បាន​និយាយ​ថា "​ឧបទ្ទវហេតុ​" បាន​បណ្ដាល​មក​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីនោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ មួយថ្ងៃ​បន្ទាប់ពី​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​បាន​និយាយ​ថា ​ខ្លួន​បាន​ចាប់ផ្ដើម​បង្កើត​ម៉ាស៊ីន​ ចម្រាញ់​សារធាតុ​​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទំនើប​នៅ​ទីនោះ ​ដោយ​រំលោភ​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​មាន​បញ្ហា​ជាមួយ​មហាអំ​ណាច​​ពិភពលោក​។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ លោក អា​លី អាក​បា សេ​ឡេ​ហ៊ី​ ប្រធាន​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ (IAEO) បាន​ថ្កោលទោស​ចំពោះ​ទង្វើ​ឥតប្រយោជន៍ ខណៈ​ដែល​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ ឲ្យ​តតាំង​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​នុយក្លេអ៊ែរ​នេះ​។​ ​លោក​បាន​និយាយ​ថា​ ការវាយប្រហារ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកប្រឆាំង​នៃ​វឌ្ឍនភាព​ឧស្សាហកម្ម ​និង​នយោបាយ​របស់​ប្រទេស​ដែល​មាន​គោលដៅ​ រារាំង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​កំពុង​រីកចម្រើន ដោយ​មិនបាន​បញ្ជាក់​ពី​ប្រទេស​ណាមួយ ឬ​អង្គភាព​ណាមួយ​អាច​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្លិច​បំផ្លាញ​នោះ​ទេ​។​

​អ្នកនាំពាក្យ​របស់​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ លោក Behrouz Kamalvandi បាន​រាយការណ៍​ពី​ឧបទ្ទវហេតុ​មួយ​ នៅ​ឯ​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ ដែល​បណ្ដាល​មក​ពី "​ការ​ដាច់​ចរន្ត​អគ្គិសនី​"។ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ Fars បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី​អ្នកនាំពាក្យ​រូប​នេះ​ថា ​គ្មាន​នរណា​ម្នាក់​រង​របួស​ និង​មិន​មាន​ការ​សាយ​ភាព​ជាតិ​វិទ្យុសកម្ម​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm