វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើ​ឡើង​លើក​ទី​៣ លើ​ទឹកដី​ក្លិប​ភ្នំពេញ​ក្រោ​ន

2022/10/21 05:27:55 pm        169

​បាល់ទាត់៖ កីឡដ្ឋាន​ Smart RSN ​នៃ​ក្លិប​ភ្នំពេញ​ក្រោ​នត្រូវបាន​ជ្រើសរើស​ជា​ទឹកដី​កណ្ដាល សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ រវាង​ក្រុម​បឹងកេត និង​វិសាខាដែល​គ្រោង​ធ្វើការ​ប្រកួត​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​

​នេះ​ជា​លើក​៣ ហើយដែល​ការប្រកួត​ដំណាក់​កា​លលើក​ពាន បានរៀបចំ​ឡើង​នៅ​ទឹកដី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឆ្នាំ​២០១៩ ដែល​គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​បឹងកេត និង​ឆ្នាំ​២០២១ គ្រង​តំណែង​ជើងឯក​ដោយ​ក្រុម​វិសាខា មុន​ក្រុម​ខ្លាំង​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ដើមខែ​ក្រោយ។​ ​មុន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បឹងកេតគឺ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជាទាំង ២​ជើងក្នុង​លទ្ធផល ៥-០ ក្នុងនោះ​ជើង​ទី​១ បឹងកេតបានទទួល​ជ័យជម្នះ​ក្នុង​ដី ៣-០ និង​ជើង​ទី​២ ពួកគេ​បាន​យកឈ្នះ​ក្រៅ​ដី ២-០។ រីឯ​វិសាខាបាន​យកឈ្នះ​ភ្នំពេញ​ក្រោ​នទាំង ២​ជើងដោយ​លទ្ធផល ៤-២ ពោលគឺ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី វិសាខាបានទទួល​ជ័យជម្នះ ២-១ ដូចគ្នា។​

​គួរ​ដឹងថា វិសាខា បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ២​សម័យ​មកហើយកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ខណៈ​បឹងកេតធ្លាប់បាន​លើក​ពាន​ម្ដងកាលពី​ឆ្នាំ​២០១៩។ នេះ​ជា​លើកដំបូង​ហើយដែល​ក្រុម​ទាំងពីរបាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដ្បិត​កន្លងមក បឹងកេត និង​វិសាខាធ្លាប់បាន​ជួបគ្នា​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។ ប៉ុន្ដែ​មុន​ឈានដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក៏​នឹងមាន​ជំនួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជានៅ​រសៀល​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        342
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        428

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm