Tyson Fury និង Derek Chisora នឹង​ជួបគ្នា​លើក​ទី​៣ ចុងឆ្នាំ​នេះ

2022/10/21 06:50:21 pm        97

​ប្រដាល់៖ ​កំពូល​កីឡាករ​ប្រដាល់​ទំងន់​ធ្ងន់​ពីររូប Tyson Fury និង Derek Chisora នឹង​ឡើង​សង្វៀន​ជួប​គ្នា​ជា​លើក​ទី៣ នៅ​ថ្ងៃទី៣ ខែធ្នូ​ចុងឆ្នាំ​នេះ បន្ទាប់ពី​ការ​បញ្ជាក់​ច្បាស់​ដោយ​ប្រូ​ម៉ូ​ទ័​រ Frank Warren នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ Tyson Fury នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទំងន់​ធ្ងន់ WBC របស់ខ្លួន​ជា​លើក​ទី៣ ទល់នឹង Derek Chisora ដែល​ខ្លួន​ធ្លាប់​ឈ្នះ​ពីរលើក​មកហើយ​។

​ជំនួប​រវាង​អ្នក​ទាំងពីរ​កាលពី ២លើក​មុន Tyson Fury បាន​យកឈ្នះ Derek Chisora ទាំងពីរ​ប្រកួត​នៅ​ឆ្នាំ២០១១ និង ២០១៤​។ ​តាមពិត​ទៅ Tyson Fury ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ជួប​ជាមួយ Anthony Joshua នៅ​ខែធ្នូ​ខាង​មុខតែ​ការចរចាមិនបាន​សំរេច​។ ​Tyson Fury មិនទាន់​ចាញ់​ការប្រកួត​ណាមួយ​ឡើយ​ចំនួន ៣២ប្រកួត​នៃ​អាជីព​របស់ខ្លួន​ ខណៈដែល​កីឡាករ​វ័យ ៣៨ឆ្នាំ Derek Chisora កំពុងស្ថិត​ក្នុង​ដំណើរ​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​ បន្ទាប់​ពី​ចាញ់ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​។

​​កាលពី​ខែកក្កដា​កន្លងទៅ Derek Chisora បានបញ្ចប់​បរាជ័យ ៣ប្រកួត​ផ្ទួនៗ​របស់​ខ្លួន​ដោយ​យកឈ្នះ Kubrat Pulev តែ Tyson Fury នឹង​ឡើង​សង្វៀន​លើកដំបូង​តាំងពី​យកឈ្នះ Dallian Whyte នៅ Wembley កាលពី​ខែមេសា​។​ ​ជំនួប​រវាង Tyson Fury និង Derek Chisora លើក​ទី៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ខែធ្នូ​នៅ​កីឡដ្ឋាន​បាល់ទាត់​របស់ Tottenham Hotspur៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm