អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ពង្រឹង​គុណភាពកាត់​បន្ថយការនាំចូល

2022/10/21 08:31:57 pm        130

កំពង់ឆ្នាំង ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ បាន​ជំរុញ​ចលនា​ភូមិមួយ​ផលិតផលមួយនៃខេត្តកំពង់ឆ្នាំង ឲ្យបានផុលផុស និងមានប្រសិទ្ធភាព។ លោក​ជំរុញ​បែប​នេះ នៅក្នុងវេទិកាជួបជាមួយផលិតករ សេវាករ និងសិប្បករ ជាច្រើនរូបចូលរួមផងដែរ ។

ថ្លែង​ក្នុងឱកាសនោះ លោក សួង ណយ មានប្រសាសន៍ថា ៖ ការរៀប​ចំវេ​ទិកា​ផ្គូរ​ផ្គង​រវាង​អ្នក​ផលិត និងអ្នកលក់នេះ គឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និង​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ផង​ដែរ​ពី​ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏​ដូច​ជា​ពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជា​គោលការណ៍​គ្រឹះ សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ប្រើ​ប្រាស់មួយចំនួនមកពីប្រទេសជិតខាងផងដែរ។

លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា គោលបំណង នៃ​វេទិកា​នេះ​គឺ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និង​ការ​រ​ក​ទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅ រកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅ​តាម​មូលដ្ឋានឱ្យចូលជាសមាជិក ចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​ជា​សមាជិកគណៈកម្មាធិការ ជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ដើម្បី​សម្រេច​ផែនការ​​សកម្មភាពនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ ថ្នា​​ក់ខេត្ត នឹងខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី​អនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយជំរុញ និងចង​ក្រង​ផលិតករ សេវាករ និងសិប្បករនៅតាមមូលដ្ឋាន ឱ្យប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​ឱ្យកាន់​តែ​ទូលំទូលាយ ជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើក​កម្ពស់​ជីវភាព​រស់​នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ថ្នាក់ខេត្ត នឹងបន្ត​ណែនាំ​ដល់​ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្ត​ខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និង​អ្នក​ប្រើ​ប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងគោលបំណង ដើ​ម្បី​ឱ្យ​អ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាស​ទីផ្សារ ​សម្រាប់​ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm