អាជ្ញាធរខេត្តកំពត គ្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តកណ្តាលសមុទ្រ ដើម្បីជំរុញវិស័យទេសចរណ៍

2022/10/21 10:06:24 pm        580

កំពត៖ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យបានកាន់តែមានភាពទាក់ទាញ ​និងសម្បូរបែប ​ក៏ដូចជា​ជំរុញ​ការងារ​អភិវឌ្ឍន៍​តំបន់ឆ្នេរសមុទ្រខេត្តកំពតឱ្យបានស្អាត ​សក្ដិសម​ជា​ខេត្តគោលដៅទេសចរណ៍ ឆ្លើយ​តបតម្រូវការ ​ភ្ញៀវទេសចរជាតិ-អន្តរជាតិ​ អាជ្ញាធរខេត្តកំពត ​គ្រោង​នឹងបង្កើត​ឆ្នេរខ្សាច់​កម្សាន្ត​ថ្មី​មួយ​កន្លែងទៀត ​នៅកណ្តាល​សមុទ្រ​ ខាង​មុខកំពង់ផែ​ទេសចរណ៍​អន្តរជាតិ។

ក្នុងពេលចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក អកអំបុក និងសំពះព្រះខែ ក៏ដូចជាចុះពិនិត្យ​វឌ្ឍនភាព ​នៃការស្ថាបនាឆ្នេរព្រែកកំពត​ នៅថ្ងៃទី២១ ខែតុលានេះ ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ​បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ​ ខេត្តកំពត មានគម្រោងបង្កើត​ឆ្នេរខ្សាច់​កម្សាន្តថ្មី​មួយបន្ថែមទៀត ​ដែល​មានទីតាំងក្នុងស្រុកទឹកឈូ​ ពោល​គឺនៅខាងចុងឃ្លងនាវាចូលចត នៅកំពង់ផែទេសចរណ៍អន្តរជាតិ ។

ឯកឧត្តម បានបញ្ជាក់ថា ​ឆ្នេរខ្សាច់ ​ដែលគ្រោងនឹងបង្កើតនេះ​ នឹងមានទំហំ៥ហិកតា និង​មាន​ការ​រៀបចំ​ឲ្យ​មានជា​សួនកម្សាន្តផ្សេងៗផងដែរ។

ពិធីប្រណាំងទូក អកអំបុក និងសំពះព្រះខែ ក្នុងខេត្តកំពត នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី៦-៧-៨ ​ខែវិច្ឆិកា ឆ្នាំ២០២២​ នៅតាម​បណ្តោយឆ្នេរខ្សាច់ដងព្រែកកោះស្មៅ ​ក្នុងឃុំជុំគ្រៀល​ ស្រុកទឹកឈូ ដែល​ទីតាំង​នោះ អាចទទួលអ្នកចូលរួមទស្សនាបានប្រមាណ៤ម៉ឺននាក់ឡើង។

ក្នុងពិធីនោះ​ ក៏​មានការប្រណាំងទូកង ១២គូ ​ការសំដែងសិល្បៈ ​ការ​បង្ហាញ​ក្បាច់​គុនល្បុក្កតោ ពិព័រណ៍​ភូមិមួយផលិផលមួយ ​ការប្រគុំតន្ត្រី ​បាញ់កាំជ្រួច​ ម៉ូតូហោះលើអាកាស និងល្បែង​កម្សាន្ត​ផ្សេងៗ​ជាច្រើនទៀត​ ដើម្បីបង្កភាពសប្បាយ​ដល់ភ្ញៀវទេសចរ ​និងប្រជាពលរដ្ឋ៕ អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        73
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm