ពលរដ្ឋរងគ្រោះទឹកជំនន់ និងចាស់ជរា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលអំណោយរាជរដ្ឋាភិបាល

2022/10/21 10:19:48 pm        416

សៀមរាប៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយ​រាជរដ្ឋា​ភិបាល​កម្ពុជា ជូនគ្រួសាររងគ្រោះងាយរងគ្រោះ និងចាស់ជរាក្រីក្រ ចំនួនជាង ១០០គ្រួសារ ក្នុងឃុំចំនួន៣ ​នៃស្រុកក្រឡាញ់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា បាន​ពាំនាំ​ការ​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហមកម្ពុជា ​ដែលតែងតែយកចិត្តទុកដាក់​គិតគូរ និង​ប្រឹងប្រែងដោះស្រាយ​ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ​គ្រប់ពេលវេលា ព្រមទាំង​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ផល​ប៉ះពាល់​ដោយសារជំនន់ទឹកភ្លៀងកន្លងមកថ្មីៗនេះផងដែរ។

ឯកឧត្តម​ បានលើកឡើងថា ​ការជន់លិចដោយសារជំនន់ទឹកភ្លៀងឆ្នាំនេះ​ គឺជួប​ប្រទះស្ទើរតែទូទាំង​ប្រទេស ​ជាមួយគ្នានេះរាជរដ្ឋាភិបាល​ បានដោះស្រាយ ​និងឆ្លើយតបក្នុងភាពបន្ទាន់ ទៅតាម​ដំណាក់ៗ និងជាជំហានៗជូនគ្រួសាររងគ្រោះ ​និងងាយរងគ្រោះ។

ឯកឧត្តម ​បានផ្តាំផ្ញើដល់មេភូមិ រដ្ឋបាលឃុំ ស្រុក ត្រូវសហការគ្នា ស្រង់ និងកំណត់មុខ​សញ្ញា​គ្រួសារ​ក្រីក្រ ​និងងាយរងហានិភ័យ ​ដើម្បីផ្តល់ប្រាក់​ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ ដែល​ជា​កម្មវិធី​ថ្មីសម្រាប់​ឧបត្ថម្ភ ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បណ្តាល ឱ្យមានជំនន់ និងប៉ះពាល់ដល់ស្រុកចំនួន៩ ​ក្នុងចំណោម១២ក្រុងស្រុករបស់ខេត្តសៀមរាប ហើយ​គ្រោះធម្មជាតិនេះ ​បានប៉ះពាល់ទៅលើលំនៅឋាន ​ដំណាំស្រូវ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ក្នុង​មូលដ្ឋានជាច្រើន ​ហើយស្រុកដែលប៉ះពាល់ធ្ងន់ធ្ងរ ​និងយូរថ្ងៃជាងគេ ​គឺស្រុកស្រីស្នំ និង​ស្រុកក្រឡាញ់ នេះ៕ អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm