វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Coco Gauff នឹងក្លាយជាកីឡាការិនីវ័យក្មេងបំផុតតាំងពីឆ្នាំ២០០៥ ដែលនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍បិទរដូវកាល WTA Finals លើវិញ្ញាសាឯកត្តជននារី។
កីឡាការិនីវ័យ ១៨ឆ្នាំរូបនេះក៏នឹងប្រកួតវិញ្ញាសាវាយគូក្នុងព្រឹត្តិការណ៍ WTA Finals នេះដែរដោយនឹងចាប់ដៃគូជាមួយ Jessica Pegula។ Coco Gauff និង Jessica Pegula នឹងក្លាយជាកីឡាការិនីអាមេរិកទី១ ដែលនឹងចូលរួមការប្រកួត WTA Finals ទាំងវាយទោល និងវាយគូតាំងពីឆ្នាំ២០០៩ ដែលធ្វើបានដោយ Serena Williams និងបងស្រី Venus Williams។ Coco Gauff ទទួលបានកៅអី WTA Finals ចុងខែនេះក្រោយឈានឡើងជុំទី៣ នៃព្រឹត្តិការណ៍វាយកូនបាល់ Guadalajara Open នៅប្រទេសម៉ិកស៊ិក។
WTA Finals នឹងរៀបចំនៅទីក្រុង Fort Worth រដ្ឋតិចសាសសហរដ្ឋអាមេរិកពីថ្ងៃទី៣១ ខែតុលានេះដល់ថ្ងៃទី៧ ខែវិច្ឆិកា។ Coco Gauff នៅពេលនោះនឹងជាកីឡាការិនីវ័យក្មេងបំផុតដែលបង្ហាញខ្លួននៅ WTA Finals បន្ទាប់ពី Lindsay Davenport ដែលធ្វើបានបែបនេះកាលពី ២៨ឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ