មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្ត្រ បញ្ចប់ការធ្វើបច្ចុប្បន្នភាពកែលម្អកម្មវិធីសិក្សាក្រោមគម្រោងថ្នាក់ជាតិ HEIP

2022/10/21 11:36:48 pm        442

ភ្នំពេញ ៖ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាចំនួន៣ថ្ងៃចាប់ពីថ្ងៃទី ១៩-២១ ខែតុលា នៅទីរួមខេត្តកំពង់ចាម ស្ដីពីការបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពថ្នាក់បរិញ្ញាបត្រ សង្គមវិទ្យា ទស្សនវិទ្យា និងចិត្តវិទ្យា ក្រោមគម្រោងថ្នាក់ជាតិមួយស្ដីពីការកែលម្អការអប់រំឧត្តមសិក្សា HEIP។

វិស័យអប់រំគឺជាសូចនាករដ៏សំខាន់មួយក្នុងផែនការអភិវឌ្ឍន៍ជាតិ។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក៏បាន​កំណត់យក​ធនធានមនុស្ស​ជាអាទិភាពចម្បង​គេក្នុងគោលនយោបាយជាតិហើយជាមួយគ្នានេះដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការពង្រឹងគុណភាពអប់រំ ធ្វើយ៉ាងណាកែលម្អកម្មវិធីសិក្សាគ្រប់កម្រិតដើម្បីសម្របខ្លួនទៅនឹងនិន្នាការរបស់សាកលភាវូបនីយកម្ម។ ក្នុងនោះដែរដើម្បីឆ្លើយតបនឹងគោលនយោបាយជាតិក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញកម្មវិធីថ្នាក់ជាតិមួយ ដើម្បីកែលម្អការអប់រំឧត្តមសិក្សា HEIP ដែលមានការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក ដោយអនុវត្តគម្រោងរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២៤ ។

ក្នុងនោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏ធំជាងគេមួយនៅកម្ពុជា មានមហាវិទ្យាល័យធំៗពីរ គឺមហាវិទ្យាល័យវិទ្យាសាស្រ្ត និង មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត ក៏ទទួលបានការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីកសាងសមត្ថភាពសាស្រ្តាចារ្យ និងធនធានមនុស្ស​សម្រាប់បំពេញ​ត្រូវការទីផ្សារការងារនៅក្នុងសង្គម។

លោកបណ្ឌិត អុប វណ្ណា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកគ្រប់គ្រងគម្រោង HEIP ក្នុងភាពជដៃគូរវាងមហាវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រ និងសាកលវិទ្យាល័យសកាំង បានលើកឡើងថា តាមរយៈគម្រោង HEIP នេះ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានកញ្ចប់ថវិកា ៧៦ ម៉ឺនដុល្លារ ក្នុងការអនុវត្តកម្មវិធីកែលម្អលើកកម្ពស់គុណភាពអប់រំថ្នាក់បរិញ្ញាបត្រសង្គមវិទ្យា ទស្សនវិទ្យា ចិត្តវិទ្យា និងថ្នាក់បណ្ឌិតខេមរសិក្សា ដោយផ្ដោតលើការកែលម្អកម្មវិធីសិក្សារួមមាន ការបង្រៀន ការរៀន ការស្រាវជ្រាវ និងបង្កើនសមត្ថភាព និងគុណវុឌ្ឍិសាស្រ្តាចារ្យ។

លោកបណ្ឌិតបានបន្តថា គម្រោង HEIP ដែលអនុវត្តសម្រាប់មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត បានចាប់ផ្ដើមកាលពីឆ្នាំ ២០២១ និងបញ្ចប់នៅឆ្នាំ ២០២៣ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរវាងសាកលវិទ្យាល័យសកាំងនៃសាធារណរដ្ឋកូរ៉េ ដែលកន្លងទៅសាកលវិទ្យាល័យទាំង២បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍អប់រំជាមួយគ្នា។

រយៈពេលកន្លង នៃការអនុវត្តគម្រោង ជាលទ្ធផលមហាវិទ្យាសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ​ប្រមូលបាន​នូវធាតុចូលសំខាន់ៗជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់ខ្លួន ព្រមទាំងបានលើកកម្ពស់គុណវុឌ្ឍិសាស្រ្តាចារ្យដល់ថ្នាក់បណ្ឌិត និងរៀបចំវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត ព្រមទាំងធ្វើបច្ចុប្បន្នភាពការស្រាវជ្រាវវិទ្យាសាស្ត្រ និងទ្រឹស្ដីវិវត្តថ្មីៗនៅក្នុងវិទ្យាសាស្ត្រសង្គម៕ អត្ថបទ៖ កញ្ញ ចេន សុជាតា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm