មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ សម្រេចបិទទ្វារបង្ហៀរទឹកមួយចំនួន ដើម្បីរក្សាប្រភពទឹកទុក សម្រាប់ពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង

2022/10/22 12:03:49 am        877

ឧត្តរមានជ័យ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ធ្វើការបិទទ្វារទំនប់បង្ហៀរទឹក នៅតាមបណ្តាលអាងស្តុបទឹកសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីរក្សាប្រភពទឹកទុកសម្រាប់​ឲ្យ​ប្រជា​កសិករ​ធ្វើកសិកម្ម​នៅរដូវប្រាំង ​ខណៈជំនន់ទឹកភ្លៀងបានស្រក។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ​ បញ្ជាក់ថា ដើម្បីរក្សា​ប្រភព​ទឹក​សម្រាប់​ទុក​ស្រោចស្រព​ផល​ដំណាំ​កសិកម្មរបស់កសិករ​ មន្រ្តីជំនាញ​បានធ្វើការ​បិទទ្វារ​ទឹកមួយចំនួន ក្នុងតំបន់ទំនប់អាងស្តុបទឹកស្ទឹងស្រែង១​ ស្ទឹងស្រែង២ ​អាងទឹកទំនប់ថ្មី អាងទំនប់ទឹក០៥ ​ស្រុកត្រពាំងប្រាសាទ​ នឹងអាងស្តុបទឹកត្រពាំងវេង​ ក្រុងសំរោង ក្នុង​ភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ ​ដើម្បីរក្សា​ប្រភពទឹក​កុំឲ្យមានការ​ខ្វះខាត​នៅពេលខាងមុខ។

លោកបានឲ្យដឹងថា ទំនប់អាងស្តុបប្រភពទឹកស្ទឹងស្រែង១ ស្ទឹងស្រែង២ នឹងអាងទឹកទំនប់ថ្មី អាង​ស្តុប​ប្រភពទឹកទាំង៣ ​ទីតាំងបច្ចុប្បន្នអាចស្តុបប្រភពទឹកបានរហូតដល់​ទៅចំនួន ៥៦៤លានម៉ែត្រ​គីប ​ក្នុងនោះអាងស្តុបទឹកស្ទឹងស្រែង១ មានប្រភពទឹកចំនួន ​១៥៨លានម៉ែត្រគីប អាងស្តុប​ទឹកស្ទឹងស្រែង២ មានចំនួន១៥៣លានម៉ែត្រគីប ​និងអាងទឹកទំនប់ថ្មី ​មានចំនួន ១៥៣លានម៉ែត្រគីប សំរាប់​ជាប្រយោជន៍រួមជួយ​ដល់​ប្រជាកសិករធ្វើស្រែ​ចំការ​និង​ផលដំណាំផ្សេងៗ​បាន​ទាំង​រដូវប្រាំ និងវស្សា ។

លោកបន្តថា ទំនប់អាងស្តុបប្រភពទឹកទាំងបី​ទីតាំង​ខាងលើនេះ វា​មាន​សក្ដានុពល​អាច​ជួយ​ស្រោច​ស្រព​លើ​ការងារ​កសិកម្ម​ការបង្ករបង្កើន​ផល​ដាំ​ដំណាំ​របស់​ប្រជា​កសិករ​បានច្រើន​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ក្នុងស្រុកចំនួន៣ស្រុក ​និងខេត្ត២ ក្នុង​នោះមានស្រុកចុងកាល់ ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ។ ខេត្តចំនួន២ទៀតគឺខេត្តសៀមរាប ស្រុកស្រីស្នំ និងខេត្តបន្ទាយមានជ័យ ស្រុកភ្នំស្រុក លើផ្ទៃដីកសិកម្មជាង ៣៥ ០០០ហិកតា ៕ អត្ថបទ៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm