ប្រតិភូ​កម្ពុជា​ក្នុង​វិស័យ​វាយនភណ្ឌ​ទស្សន​នៅ​កូរ៉េ​ស្វែងយល់​បច្ចេកវិទ្យា​ថ្មីៗ និង​ទាញ​វិនិយោគិន​កូរ៉េ​មក​កម្ពុជា​

2022/10/22 01:01:18 am        820

​ភ្នំពេញ​៖ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា អម​ដំណើរ​ដោយ​សហគ្រិន​ក្នុងស្រុក​ជាច្រើន​នាក់ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​កម្មវិធី​នៃ​គម្រោង​Task Project និង​ដើម្បី​ស្វែងយល់​បច្ចេកវិទ្យា​ថ្មីៗ ហើយ​និង​ស្វែងរក​ឱកាស​ទាក់ទាញ​វិនិយោគិន​កូរ៉េ​ឲ្យ​មក​ធ្វើជា​ដៃគូ​វិនិយោគ នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច រយៈពេល​មួយ​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី​១៥-២១ ខែតុលា ឆ្នាំ​២០២២​នេះ ដែល​ដឹកនាំ​ដោយ​លោកស្រី ហង្ស លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​។

​សូមបញ្ជាក់ថា Task Project គឺជា​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​រវាង​សហគ្រិន និង​រដ្ឋាភិបាល​កូរ៉េ ជាមួយនិង​សហគ្រិន និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ជួយ​ទៅលើ​ផ្នែក​បច្ចេកទេស ក៏ដូចជា​គម្រោង​វិនិយោគ​ផ្សេងៗ​លើ​វិស័យ​វាយ​ន​ភណ្ឌ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពទំនើប​កម្ម​បន្ថែមទៀត​។

​​​លោក លី សំណាង ជា​វិនិយោគិន​ក្នុងស្រុក​មួយ​រូប​នៃ​ក្រុមហ៊ុន​អ​ប្សា​រា ហ្គា​មេន ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​បាន​ថ្លែងថា កម្មវិធី​ទស្សនកិច្ច​នេះ គឺជា​ជំនួយ​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ឧស្សាហកម្ម និង​សមាគម​វាយនភ័ណ្ឌ​កូរ៉េ តាមរយៈ​គំរោង​TASK ដែល​សម្របសម្រួល​ដោយ​មជ្ឈមណ្ឌល DyeTech ។ សព្វថ្ងៃ​គំរោង​នេះ​កំពុងដំណើរការ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​៥ នាពេល​បច្ចុប្បន្ន​ផងដែរ​។

​លោក​បន្ថែមថា ការស្រាវជ្រាវ​លើ​ផ្នែក​វាយនភ័ណ្ឌ​នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ផ្តោត​តែ​លើ​សំលៀកបំពាក់ តែមួយ​មុខ​ប៉ុណ្ណោះ​នោះទេ គឺ​ផ្តោតលើ Fiber ដែល​គេ​អាច​ផលិត​ជា​សំលៀកបំពាក់​ដែល​ផ្សារភ្ជាប់​ជាមួយ​ឧស្សាហកម្ម 4.0 ដែលជា​បច្ចេកវិទ្យា​ទំនើប និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​។ Fiber ដែល​ផលិត​ធ្វើជា​ខោអាវ​បាន​ភ្ជាប់​ជាមួយ Sensor ផ្តល់​ពត៌មាន​ទៅ​ទិន្នន័យ Cloud និង​មាន​មុខងារ​ក្នុងការ​រុញ​ការវិភាគ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ទៅកាន់​មន្ទីរពេទ្យ ដែលជា​សេវាកម្ម​ថែរក្សា និង​គាំពារ​សុខភាព​របស់​អ្នកប្រើប្រាស់​។ មិនតែប៉ុណ្ណោះ Fiber គេ​អាច​ផលិត​ធ្វើជា ឆ្អឹង ឬ​បេះដូង​សប្ប​និមិត្ត , ផលិតផល​គ្រឿងសំអាង , កង់ឡាន , សម្លៀកបំពាក់​ឯកទេស , និង​សំភារៈប្រើប្រាស់​ជាច្រើន​ទៀត​។​

​បើតាម​ការបញ្ជាក់​ពី​លោក លី សំណាង ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​សហគ្រិន​ដទៃទៀត ក៏បាន​ជួបពិភាក្សា​ជាមួយ​នាយក​ក្រុមហ៊ុន​ល្បីៗ​ប្រចាំ​ប្រទេស​កូរ៉េ​ជាច្រើន និង​បាន​ស្វែងយល់​អំពី​លក្ខណៈ​បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ រួមទាំង​អត្ថប្រយោជន៍​ជាច្រើន នៃ​គម្រោង​ទាំងនេះ ហើយ​លោក​ក៏បាន​លើកឡើង​អំពី​សក្តានុពល​នៃ​វិស័យ​វាយ​ន​ភណ្ឌ​ក្នុងប្រទេស​កម្ពុជា ការលើកទឹកចិត្ត​រប​ស់រាជ​រដ្ឋាភិបាល​សម្រាប់​វិនិយោគិន​ក្រៅ​ស្រុក និង​បានបង្ហាញ​ពី​ភាពខ្លាំង​របស់​វិនិយោគិន​ម្ចាស់​ស្រុក ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្រៅប្រទេស អាចមាន​ឱកាស​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ ​បើតាម​ការបញ្ជាក់​ពី​ក្រុម​ប្រតិភូ​បាន​ឲ្យ​ដឹងថា ភាគី​កូរ៉េខាងត្បូង ពិតជា​រីករាយ និង​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គោលដៅ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែកលើ​សក្តានុពល​នៃ​វិស័យ​វាយ​ន​ភណ្ឌ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល រួម​និង​កិច្ចសហការ​ភាពជា​ដៃគូ​នៃ​ក្រុម​អ្នក​វិនិយោគិន​ក្នុងប្រទេស​កម្ពុជា ហើយ​ក្រុម​អ្នកវិនិយោគ​កូរ៉េ​ក៏​នឹង​អញ្ជើញ​មក​ទស​ន្ស​កិច្ច​នៅ​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពិនិត្យ​គំរោង​វិនិយោគ​របស់​កម្ពុជា និង​នាំយក​បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ ដែល​អាចជួយ​ដល់​វិស័យ​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។​

​ ​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ និង​ក្រុម​អ្នកវិនិយោគ​របស់​កម្ពុ​ជា​នេះ​គឺមាន​គោល បំណង​ចំនួន​៥​ដូចជា ១-​ទស្សនកិច្ច​នៅ​មជ្ឍមណ្ឌល DyeTech ដែលជា​មជ្ឍមណ្ឌល​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​បច្ចេកទេស​លើ​វិស័យ​វាយនភ័ណ្ឌ​របស់​កូរ៉េ​, ២-​ទស្សនកិច្ច​មន្ទីរពិសោធន៍ និង​ក្រុមហ៊ុន​ផលិត​ក្រណាត់ ក្នុង​សួន​ឧស្សាហកម្ម DaeGu, ៣-​ទស្សនកិច្ច និង​ជំនួប​ជាមួយ​ក្រុម​វិនិយោគ​ក្រុមហ៊ុន​កូរ៉េ​ល្បីៗ​ចំនួន​៦, ៤-​ទស្សនកិច្ច​នៅ​សារមន្ទីរ​វាយនភ័ណ្ឌ​កូរ៉េ និង ៥-​កម្មវិធី​ពិ​ព័រ​អន្តរជាតិ​ផ្នែក​សំលៀកបំពាក់ ស្បែកជើង ការច្នៃ​ម៉ូត និង​បច្ចេកវិទ្យា​សំលៀកបំពាក់ ឆ្នាំ​២០២២​នៅ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​ជាដើម​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm