អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ពលរដ្ឋ​ទុកចោល​មួយកន្លែង​ ត្រូវបាន​អាជ្ញាធរ​ប្រើប្រាស់​រថយន្ត​ជាង​ ២០​គ្រឿង​បាញ់​ទឹក​ពន្លត់​

2022/10/22 02:09:46 am        575

ភ្នំពេញ​៖ អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ចាក់សោរ​ទុកចោល​មួយកន្លែង​ នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ជួយ​បាញ់​ពន្លត់ តែ​សំណាងល្អ​ក្នុងករណី​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស និង​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។​

ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ ៣និង ៥០​នាទី​ល្ងាច​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ១៧២ តាម​បណ្ដោយ​វិថី ព្រះ​ត្រសក់ផ្អែម​កែង​ផ្លូវ​លេខ​២៨២ មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ខាងក្នុង​ផ្ទះ​ដែល​ចាក់​សោរ​ទុកចោលភ្លាមនោះ​ផ្សែង​កាន់តែខ្លាំង​អណ្ដាតភ្លើង​កាន់តែ​ធំ​បង្ក​ការឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្នុង​ផ្ទះ បងប្អូន​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ​បានចេញ​រថយន្ត​គ្រប់​គោលដៅ​ជាច្រើន​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​បាញ់​ពន្លត់​។​

លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង​ បាន​ប្រាប់​ឲ្យ​ដឹងថា ​ទីតាំង​នេះ​គឺជា​ទីតាំង​ដែល​បាន​ចាក់សោ​ទុកចោល​មិន​មាន​បងប្អូន​ពលរដ្ឋ​រស់នៅ គឺ​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស និង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

មន្ត្រី​នគរបាល​នៃ​ការិយាល័យ បង្ការ ពន្លត់​និង​សង្គ្រោះ ឲ្យ​បញ្ជាក់​ប្រាប់ថា​ នៅក្នុង​ប្រតិបត្តិ​ការបាញ់​ពន្លត់អគ្គីភ័យ​នេះ​ផងដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់ទី​តាំង​ចំនួន​ ២៦​គ្រឿង​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ទាំង​២៦​គ្រឿង​គ្រឿង​ទើប​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​រលត់​ជា​ស្ថាពរ រួមមាន​រថយន្ត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១៩ គ្រឿង រថយន្ត​ក្រុមហ៊ុន ocic ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣ គ្រឿង រថយន្ត​ទីក្រុង​កោះនរា​ចំនួន​មួយគ្រឿង រថយន្ត​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចំនួន ០២ គ្រឿង រថយន្ត​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ០១ គ្រឿង​។ ការខូចខាត ប្រភេទ​សំណង់ ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី ទំហំ ១២​ម៉ែត្រ​គុណ ២០​ម៉ែត្រ អស់ទាំង​ស្រុង​។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ អត្ថបទ​៖ កុម្ភៈ​

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm