ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានព្យាយាមប្រឹងប្រែងស្វែងរកដំណោះស្រាយឆាប់រហ័ស និងជាក់ស្តែងនៅកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលពួកគេជួបវិបត្តិថាមពលបង្កឡើងដោយសារសង្រ្គាមនៅប្រទេសអ៊ុយក្រែន ក៏ដូចជាព្យាយាមរក្សារណសិរ្សរួបរួម ដើម្បីប្រឈមនឹងការប្រើកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ក្រោយជំនួបរយៈពេលយូរដែលបានអូសបន្លាយពេលដល់យប់ ក្រុមមេដឹកនាំសហភាពអឺរ៉ុប មានប្រទេសសមាជិក ២៧រដ្ឋ ពុំអាចលុបបំបាត់គំលាតរវាងរដ្ឋជាសមាជិកធំបំផុតរបស់ខ្លួន ហើយនិងមិនអាចអនុម័តលើការកំណត់តម្លៃឧស្ម័ន ដើម្បីទប់ទល់នឹងយុទ្ធសាស្រ្តរបស់រុស្ស៊ី ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកមួយនេះ៕
