អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលី ជាកន្លែងដែលរូបលោក ជួបពិភាក្សាការងារជាមួយសមភាគីអូស្រ្តាលី លោក Anthony Albanese។លោកKishidaបាននិយាយថា លោកសង្ឃឹមថា នឹងពិភាក្សាលើបញ្ហាសន្តិសុខ និងការពារជាតិ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហរ ក៏ដូចជាបញ្ហាធនធាន និងថាមពល អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Perth ស្ថិតនៅភាគខាងលិចប្រទេសអូស្រ្តាលី៕