
អន្តរជាតិ៖ មន្ទីរបច្ចកោណបាននិយាយថា ថ្វីត្បិតតែមានការប្រកែកដោះសារយ៉ាងណាក្តី រុស្ស៊ី កំពុងប្រើប្រាស់យានដ្រូនផលិតនៅអ៊ីរ៉ង់ ដោយមានជំនួយពីគ្រូបង្វឹកអ៊ីរ៉ង់ក្នុងតំបន់គ្រីមៀ ហើយយានដ្រូនទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីបង្កើតការភ័យខ្លាចនៅក្នុងចំណោមជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។
លោកឧត្តមសេនីយ៍ទោ Pat Ryder គឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បាននិយាយថា ពួកយើងនៅតែមើលឃើញថា អ៊ីរ៉ង់ពាក់ព័ន្ធនឹងការនាំចេញអំពើភេរវកម្ម មិនត្រឹមតែនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនផងដែរ៕
